• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការ UN ចាប់ផ្តើមដំណើរ​ទស្សនកិច្ចទៅកាន់​អឺរ៉ុបដើម្បី​ជំរុញដំណោះស្រាយសន្តិវិធីសម្រាប់​ជម្លោះរវាង​រុស្ស៊ី-អ៊ុយក្រែន

នៅថ្ងៃទី២៣ ខែមេសា អង្គការសហប្រជាជាតិ (អ.ស.ប) បានប្រកាសពីកាលវិភាគនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ទៅកាន់ប្រទេសទួរគី រុស្ស៊ី និងអ៊ុយក្រែន។
  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ AFP/TTXVN)  

តាមនោះ អគ្គលេខាធិការ លោក Guterres នឹងមកដល់រដ្ឋធានីអង់ការ៉ានៃប្រទេសទួរគីនៅថ្ងៃទី ២៥ ខែមេសា ហើយមានជំនួបជាមួយប្រធានាធិបតីសម្ចាស់ផ្ទះលោក Tayyip Erdogan។ កាលពីថ្ងៃទី១៨ ខែមេសា អ្នកសម្របសម្រួល អ.ស.ប ទទួលបន្ទុកជំនួយសង្គ្រោះបន្ទាន់លោក Martin Griffith បានឲ្យដឹងថា ទួរគីគឺជាប្រទេសម្ចាស់ផ្ទះដ៏សំខាន់សម្រាប់កិច្ចចរចាមនុស្សធម៌រវាងរុស្ស៊ីនិងអ៊ុយក្រែន។

បន្ទាប់មក អគ្គលេខាធិការ លោក Guterres គ្រោងនឹងមកដល់ទីក្រុងម៉ូស្គូនៅថ្ងៃទី ២៦ ខែមេសា ហើយជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Guterres ក៏បានជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ផងដែរ។ ខ្លឹមសារស្នូលនៃកិច្ចពិភាក្សា និងសម័យធ្វើការងារគឺសំដៅនាំមកនូវសន្តិភាពសម្រាប់អ៊ុយក្រែន។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច នៅថ្ងៃទី ២៨ ខែមេសា លោក Guterres នឹងមកដល់ប្រទេសអ៊ុយក្រែន ហើយជួបជាមួយលោកប្រធានាធិបតី Volodymyr Zelensky រដ្ឋមន្ត្រីការបរទេសលោក Dmytro Kuleba និងបុគ្គលិកនៅទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ម៉ោងផែនដី ២០២៣ ទាក់ទាញការចូលរួមរបស់យុវជនយ៉ាងច្រើន

ម៉ោងផែនដី ២០២៣ ទាក់ទាញការចូលរួមរបស់យុវជនយ៉ាងច្រើន

ខែមីនា ជារៀងរាល់ឆ្នាំ គឺជាខែកំពូល ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដី។ ប៉ុន្មានឆ្នាំកន្លងមកនេះ យុទ្ធនាការម៉ោងផែនដីនៅវៀតណាមបានទាក់ទាញយុវជនយ៉ាងច្រើន ជាពិសេសយុវជន។

Top