• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំប្រទេសនានាជឿជាក់លើអនាគតនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៧៨ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៣) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានផ្ញើសារ និងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។

ក្នុងសារអបអរសាទរផ្ញើជូនប្រធានរដ្ឋ លោក Vo Van Thuong អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងការខិតខំប្រឹងប្រែងរួមគ្នា ដោះស្រាយរាល់បញ្ហាប្រឈមលើសកលលោក សម្តែងនូវទំនុកចិត្តថា វៀតណាមនឹងបន្តរួមដៃ និងសហប្រតិបត្តិការជាមួយ អង្គការ សហប្រជាជាតិ ដើម្បីកសាងអនាគតដ៏ល្អប្រសើរ សន្តិភាព និងវិបុលភាព។

សារទូរលេខអបអរសាទរពីថ្នាក់ដឹកនាំថៃបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ឆ្នាំកន្លងមក ហើយបានសម្តែងនូវសេចក្តីរីករាយដែលកិច្ចសហប្រតិបត្តិការទ្វេភាគីបានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងពង្រីកលើគ្រប់វិស័យសំខាន់ៗ។ អញ្ជើញផ្ញើសារអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Vo Van Thuong ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូងលោក  Yoon Suk Yeol ជឿជាក់ថា ដោយមានទំនុកចិត្តផ្នែកនយោបាយ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូងនឹងបន្តនាំមកនូវវិបុលភាពដល់ប្រទេសទាំងពីរនាពេលខាងមុខ។

ក្នុងពេលជាមួយគ្នានោះ អគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley ជឿជាក់ថា ទំនាក់ទំនងមិត្តភាពវៀតណាម-អូស្ត្រាលីនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។

ក្នុងឱកាសនេះ ព្រះមហាក្សត្រអង់គ្លេស Charles III ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី Sergio Mattarella ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង Emmanuel Macron... ក៏បានផ្ញើលិខិត និងសារទូរលេខអបអរសាទរ ជូនចំពោះប្រធានរដ្ឋ លោក Vo Van Thuong ផងដែរ៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលអន្តរកាលស៊ីរីចរចាអំពីការផ្ទេរអំណាច

រដ្ឋាភិបាលអន្តរកាលស៊ីរីចរចាអំពីការផ្ទេរអំណាច

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអន្តរកាលស៊ីរី លោក Mohammad al-Bashir បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានប្រគល់ភារកិច្ចគ្រប់គ្រងកិច្ចការរបស់ ប្រទេសរហូតដល់ខែមីនា ឆ្នាំ២០២៥។

Top