• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការអង្គការសហប្រជាជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាម

ឯកអគ្គរដ្ឋទូត ប្រធានគណៈ ប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិ (អ.ស.ប) លោក Dang Hoang Giang បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres នាថ្ងៃទី ១១ មេសា ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។

ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  (រូបថត៖ VNA ផ្សាយ)

ក្នុងជំនួបនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានចែករំលែកព័ត៌មានអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលថ្មីៗនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់អង្គការសហប្រជាជាតិសម្រាប់វៀតណាម។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានសម្តែងការចាប់អារម្មណ៍ចំពោះសន្ទុះកំណើនសេដ្ឋកិច្ចរបស់វៀតណាម ទោះបីជាមានការលំបាកនាពេលថ្មីៗនេះនៅក្នុងតំបន់ក៏ដោយ ហើយបានបង្ហាញទំនុកចិត្តថា វៀតណាមនឹងបំពេញគោលដៅអភិវឌ្ឍន៍ដែលខ្លួនបានដាក់ចេញ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានប្រកាសពីគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការរៀបចំវេទិកាអនាគតអាស៊ាននៅទីក្រុងហាណូយ នាថ្ងៃទី ២៣ មេសា។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នេះជាការរួមចំណែករបស់អាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងកិច្ចប្រជុំកំពូលនាពេលអនាគតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងខែកញ្ញា ហើយការពិភាក្សានៅក្នុងវេទិកានេះក៏ជាមូលដ្ឋានសម្រាប់ការគាំទ្រជាសាធារណៈផងដែរ។ គោលនយោបាយបង្កើតកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលបណ្តាប្រទេសអាស៊ាន និងការកសាងចក្ខុវិស័យ របស់អាស៊ាននាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

នាថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងវីយែន ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋអូទ្រីសបានរៀបចំកម្មវិធីបុណ្យតេតសហគម ន៍ "និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៦" ជាមួយនឹងសារ "វិលត្រឡប់ទៅឫសគល់ - ភ្ជាប់ជាមួយមោទនភាព - ចែករំលែកសេចក្តីប្រាថ្នា"។

Top