• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការរងអ.ស.បបានសង្កត់ធ្ងន់លើការរួមវិភាគទាន​របស់វៀតណាមចំពោះកងកម្លាំងរក្សាសន្តិភាព

កាលពីថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអ.ស.ប និងការិយាល័យអនុព័ន្ធយោធាវៀតណាមនៅអ.ស.ប បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២៤) និងលើកទី ៣៥ ទិវាបុណ្យការពារជាតិ (២២ ធ្នូ ១៩៨៩ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤)។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានបេសកកម្ម លោក Dang Hoang Giang បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងចូលរួមក្នុងយន្តការសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិងពហុភាគីជាច្រើន រួមចំណែកពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និងរួមចំណែក ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់ពិភពលោក។

ឯកអគ្គរដ្ឋទូតនិងជាប្រធានបេសកកម្ម លោក Dang Hoang Giang ។ រូបថត៖ Quang Huy/TTXVN

 

វៀតណាមមានមោទនភាពដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមបានបញ្ជូននាយទាហាននិងយុទ្ធជនជាង ៨០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស្ថានបេសកកម្មនិងទីស្នាក់ការរបស់អ.ស.បជាច្រើន ជាមួយអត្រាស្ត្រីខ្ពស់ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរជាច្រើនអំពីមុខមាត់របស់ប្រទេសជាតិ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធប្រជាជន វៀតណាម ហើយត្រូវបានវាយតម្លៃខ្ពស់ដោយអ.ស.ប និងមិត្តភក្តិអន្តរជាតិ។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Atul Khare ។ រូបថត៖ Quang Huy/TTXVN

ក្នុងឱកាសនេះ តំណាងថ្នាក់ដឹកនាំអ.ស.បបានថ្លែងអំណរគុណចំពោះយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ ក៏ដូចជាដើម្បីសន្តិភាពនិងសន្តិសុខអន្តរជាតិ ក្នុងនោះមានលោកវរសេនីយ៍ទោ Do Anh ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាព នៅស្ថានបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top