• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-វៀតណាម

បើតាមលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រទេសទាំងពីរមានទំនាក់ទំនងជាអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាពប្រពៃណី ហើយជានិច្ចកាលជួយឧបត្ថម្ភនិងគោរពគ្នាទៅវិញទៅមក។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា
កាលពីថ្ងៃថ្ងៃទី ១ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាអញ្ជើញមកជូនពរឆ្នាំថ្មីនៅស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម ឆ្នាំ ២០២៤ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ បើតាមលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រទេសទាំងពីរមានទំនាក់ទំនងជាអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាពប្រពៃណី ហើយជានិច្ចកាលជួយឧបត្ថម្ភនិងគោរពគ្នាទៅវិញទៅមក។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានថ្លែងអំណរគុណចំពោះគណៈប្រតិភូអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលបាអញ្ជើញនមកជូនពរឆ្នាំថ្មីដល់ស្ថានទូតវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា នេះជាសក្ខីភាពនៃ ចំណងសាមគ្គីភាព និងមិត្តភាពយូរអង្វែងក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាមនិងកម្ពុជា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top