• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ដូ ទៀនស៊ី ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលថ្មី ដោយមានសមាជិកចំនួន ២០០រូប ក្នុងនោះ មានសមាជិកពេញសិទ្ធិចំនួន ១៨០ រូបនិងសមាជិកបម្រុងចំនួន ២០រូប។
អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ដូ ទៀនស៊ី ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។ រូបថត៖ VOV

លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកពេញសិទ្ធិទាំង ១៨០ រូបនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។

លោក ដូ ទៀនស៊ី កើតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ១៩៦៥ នៅខេត្តហ៊ឹងអៀន។ លោកមានសញ្ញាបត្រម៉ាស្ទ័រផ្នែកអភិបាលកិច្ចពាណិជ្ជកម្ម សញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកគរុកោសល្យគណិតវិទ្យា និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកទ្រឹស្តីនយោបាយ។

លោក ដូ ទៀនស៊ី គឺជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ ទី ១៣ និងទី១៤ និងជាសមាជិករដ្ឋសភានីតិកាលទី ១៤ និងទី ១៥។

ក្នុងអំឡុងពេលធ្វើការនៅខេត្តហ៊ឹងអៀនលោក ដូ ទៀនស៊ី បានកាន់មុខតំណែងជាច្រើនដូចជា៖ លេខាគណៈកម្មាធិការបក្សស្រុកវ៉ាន់ឡាំ អនុប្រធានគណៈចាត់តាំងខេត្ត ប្រធានគណៈចលនាមហាជនខេត្តនិងជាប្រធានសមាគមន៍អក្សរសាស្ត្រនិងសិល្បៈខេត្ត អនុលេខាគណៈកម្មាធិការបក្សខេត្ត អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ហើយលេខាគណៈកម្មាធិការបក្សខេត្តហ៊ឹងអៀន។

នៅខែមិថុនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចផ្ទេរ និងតែងតាំងលោក ដូ ទៀនស៊ី ជាអគ្គនាយកវិទ្យុសំឡេងវៀតណាម៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top