• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហ្គីណេអេក្វាទ័រមានបំណងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម


 ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Manh Cuong ជូនសារតាំងឡើងប្រធានាធិបតីហ្គីណេអេក្វាទ័រលោក Obiang Nguema Mbasogo (រូបថតៈ Dư Hưng/Vietnam+ )

នាថ្មីៗនេះ នៅរដ្ឋធានី Malabo​ ឯកអគ្គរដ្ឋទូត ​លោក Nguyen Manh Cuong បា​ន អញ្ជើញ​ជូន​សារ​តាំង​ឡើង​ប្រធានាធិបតី​សាធារណរដ្ឋ​ហ្គីណេអេក្វាទ័រ​ លោក Obiang Ngu​ema Mbasogo។​
 
នៅក្នុងជំនួបបន្ទាប់ពី​ពិធីជូនសារតាំងមក  ប្រធានា​ធិបតី​ Mbasogo បានស្ងើច​សរសើរ​ចំពោះ​សមិទ្ធិគួរ​ឲ្យចាប់​អារម្មណ៍ ដែលវៀតណាមទទួលបាន ក្នុងដំណើរការកែទ​ម្រង់អភិវឌ្ឍន៍ ធ្វើសមាហ​រណកម្ម​តំបន់ អន្តរជាតិ​ ព្រមទាំង សម្តែងនូវការពេញចិ​ត្ត ចំពោះការអភិវឌ្ឍនៃទំនាក់ទំនង​មិត្តភាព​ជាប្រពៃណី និងកិច្ច សហប្រតិបត្តិការ​ជឿទុកចិត្ត រវាងហ្គីណេអេក្វាទ័រជាមួយវៀតណាម។ ប្រធានា​ធិបតី Mbasogo អះអាង ថា ​ហ្គីណេអេក្វាទ័រ​ជានិច្ចកាល​ផ្តោតការយកចិត្តទុកដាក់និង​មាន បំណង បើកទូ​លាយ​កិច្ច សហប្រតិបត្តិការ​ជាមួ​យ​វៀត​ណាម​។

រីឯខ្លួនវិញ ឯ​កអគ្គរដ្ឋទូត លោក Ng​uyen Manh Cuong បានសម្តែងកិត្តយស​ ដែលបាន​ទទួលភារកិច្ច​ជាឯកអគ្គរដ្ឋទូត​នៅប្រទេសហ្គីណេ អេក្វាទ័រដ៏ស្រស់ស្អាត និ​ង សន្យាធ្វើអស់ពីកម្លាំងកាយចិត្ត​ ដើម្បីបន្ត​ការ​តភ្ជាប់​ ជម្រុ​ញនិងបើកទូលាយកិច្ចសហ ប្រ​តិបត្តិការ​ដើម្បី​ផលប្រ យោជន៍​អភិវឌ្ឍន៍​របស់​ប្រទេស​ទាំង​ពីរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top