• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហាណូយនិងទីក្រុងហូជីមិញទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិដំបូងក្នុងឆ្នាំថ្មី២០១៧


ពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិដំបូងដែលមកក្រុងហាណូយក្នុងឆ្នាំ២០១៧

នាម៉ោង៦ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដំបូងដែលមកក្រុងហាណូយក្នុងឆ្នាំថ្មី២០១៧។រួមជាមួយកម្មវិធី​លិល្បៈ​ប្រពៃណីដ៏វិសេសវិសាល តំណាងស្ថាប័នសមត្ថកិច្ចទីក្រុងហាណូយបានជូនផ្កាអបអរសាទរចំពោះភ្ញៀវទេសចរអន្តរជាតិដំបូងក៏ដូចជាសមាជិកផ្សេងៗ ទៀតក្នុងក្រុមភ្ញៀវទេសចរនេះផងដែរ។ 

នាព្រឹកថ្ងៃដដែល នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat មន្ទីរទេសចរទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានសហការជាមួយសមាគមន៍ទេសចរណ៍ទីក្រុងរៀបចំពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍អន្តរជាតិ​ដំបូង ដែលមកទីក្រុងនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top