• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វែងរកដំណោះស្រាយដើម្បីអនុវត្តកិច្ចព្រមព្រៀង EVFTA និង EVIPA ប្រកបដោយប្រសិទ្ធភាព


ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ baoanhdatmui.vn)
 

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការដឹកនាំសមាហរណកម្មអន្តរជាតិខេត្ត Ca Mau បានសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សាខា Can Tho (VCCI Can Tho) រៀបចំសន្និសីទមួយក្រោមប្រធានបទ “EVFTA, EVIPA - ឱកាស បញ្ហាប្រឈមនិងដំណោះស្រាយសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព”។

សន្និសីទនេះបានផ្តល់នូវដំណោះស្រាយដើម្បីទាញយកផលប្រយោជន៍ ជា អតិបរមាពីឱកាស និងកំណត់រាល់បញ្ហាប្រឈម ដោយកិច្ចព្រមព្រៀងនាំមក។ នៅទីនេះ អ្នកជំនាញមកពី VCCI និងវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍទីក្រុងហូជីមីញ បានធ្វើការណែនាំនិងវិភាគផលប៉ះពាល់បណ្តាល ពីជំងឺកូវីដ ១៩ ទៅលើសេដ្ឋកិច្ចពិភព លោក និយាយរួមនិងលើវៀតណាមនិយាយដោយឡែក។ ទន្ទឹមជាមួយគ្នានោះ ស្នើនូវដំណោះស្រាយសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព។
លើសពីនេះទៅទៀត កិច្ចប្រជុំក៏បានផ្តល់ព័ត៌មានថ្មីៗកាន់តែស៊ីជម្រៅអំពីស្ថានភាពសេដ្ឋកិច្ចពិភព លោកនិងដំណើរការសមាហរណកម្មអន្តរជាតិរបស់វៀតណាមក៏ដូចជាអំពីកិច្ចព្រមព្រៀង EVFTA និង EVIPA។ តាមនោះ ជួយស្ថាប័នរដ្ឋនិងសហគ្រាសនៅក្នុងខេត្ត ធ្វើគោលនយោបាយបង្កើតផែនការនិងទិសដៅសមស្របនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងជំនួយដ៏មានតម្លៃ និងអស់ពីចិត្ត ដែលប្រជាជនសូវៀត ប្រជាជនស្ស៊ីបានផ្តល់ឱ្យវៀតណាមក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូ ក៏ដូចជាក្នុងការងារកសាង និងការពារមាតុភូមិផងដែរ; បញ្ជាក់ថា វៀតណាមគោរពពិសេសចំពោះទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូសំខាន់ជួរមុខក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

Top