• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វីសវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់​វៀតណាម​ក្នុងការឆ្លើយ​តបនឹងជំងឹកូវីដ ១៩

ស្វីសបានវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលជាប្រធានអាស៊ាន ២០២០ ព្រោះថាវៀតណាមបានបំពេញល្អនូវតួនាទីជាអ្នកសម្របសម្រួល រក្សាសកម្មភាពសហប្រតិបត្តិការផ្ទៃក្នុងក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន ហើយរៀបចំកិច្ចប្រជុំសំខាន់ៗ ប្រកបដោយជោគជ័យ។

កិច្ចប្រជុំនៃគណៈកម្មាធិការសហប្រតិបត្ដិការរួម រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ស្វីស (AS-JSCC) លើកទី ៥


នាថ្ងៃទី ១៦ ខែតុលា នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសហប្រតិបត្ដិការរួមរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ស្វីស (AS-JSCC) លើកទី ៥ ដែលបានប្រព្រឹត្តិទៅតាមអនឡាញនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន - ស្វ៊ីសលើគ្រប់វិស័យរវាងអាស៊ាន - ស្វីស។ នៅក្នុងកិច្ចប្រជុំនេះ ស្វីសបានវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលជាប្រធានអាស៊ាន ២០២០ ព្រោះថាវៀតណាមបានបំពេញល្អនូវតួនាទីជាអ្នកសម្របសម្រួល រក្សាសកម្មភាពសហប្រតិបត្តិការផ្ទៃក្នុងក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន ហើយរៀបចំកិច្ចប្រជុំសំខាន់ៗប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ ស្វីសក៏បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការ គំនិតផ្ដួចផ្ដើម និងដំណោះស្រាយឆ្លើយតបនឹងជំងឺរាតត្បាតដោយទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម

នៅថ្ងៃទី ២ ខែកក្កដា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពេញអង្គលើកទី ៩​ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តយុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្មសកលរបស់អង្គការសហប្រជាជាតិ។

Top