ចូលរួមក្នុងភារកិច្ច A៨០ គណៈប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា រួមមានមន្ត្រី និងទាហានចំនួន ១២០នាក់។ នេះមិនត្រឹមតែជាសកម្មភាពប្រាស្រ័យយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញយ៉ាងរស់រវើកនៃចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទកម្ពុជាទៀតផង។
បន្ទាប់ពីពិធីស្វាគមន៍ គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទកម្ពុជា បានបន្តធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ដើម្បីហោះហើរទៅកាន់ទីក្រុងហាណូយ ត្រៀមខ្លួនចូលរួមកម្មវិធីហ្វឹកហ្វឺនសម្រាប់ដង្ហែក្បួនព្យុហយាត្រា ក្នុងឱកាសរំលឹកខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕