• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្នើឲ្យសហភាពអឺរ៉ុបធ្វើការពិចារណាលើការផ្តល់ជំនួយឧបត្ថម្ភឃ្លាំងត្រជាក់ឆ្លាតវៃចំនួន ៥ នៅតំបន់ដីសណ្តទន្លេ Cuu Long

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុង CanTho ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានបើកសម័យប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង “ស្រាវជ្រាវការអភិវឌ្ឍខ្សែសង្វាក់ logistic ត្រជាក់ឆ្លាតវៃ បម្រើការនាំចេញបន្លែនិងផ្លែឈើស្រស់របស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) និងមជ្ឈឹមបូព៌ា” ដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប។
  រូបថត៖ Pham Hau/TTXVN  

បច្ចុប្បន្ននេះ តំបន់ភាគអាគ្នេយ៍និងតំបន់ដីសណ្តទន្លេ Cuu Long មានប្រព័ន្ធឃ្លាំងត្រជាក់តូចៗ ដែលឆ្លើយតបតាមតម្រូវការទីផ្សារប្រមាណ ៣០% តែបុណ្ណោះ។ យោងតាមអ្នកជំនាញ មានទីតាំងសក្តានុពលចំនួន១៤ នៅតាមខេត្ត-ក្រុងចំនួន៦ នៅតំបន់ដីសណ្តទន្លេ Cuu Long ដែលអាចសាងសង់ឃ្លាំងត្រជាក់ឆ្លាតវៃបាន។ ក្នុងនោះ បានលើកសំណើរដល់EUជួយឧបត្ថម្ភការសាងសងឃ្លាំងត្រជាក់ឆ្លាតវៃចំនួន៥នៅ CanTho, DongThap, HauGiang, TraVinh និងVinhLong។ គោលដៅរហូតដល់ឆ្នាំ២០៣០ គឺអភិវឌ្ឍន៍ឃ្លាំងត្រជាក់ឆ្លាតវៃប្រមាណ១០០-២០០ឈ្លាំងនៅតំបន់ សំដៅឆ្លើយតបតាមតម្រូវការផ្ទុកបន្លែនិងផ្លែឈើស្រស់សម្រាប់ការនាំចេញទៅកាន់អឺរ៉ុបនិងមជ្ឈឹមបូព៌ា។

គោលដៅយូរអង្វែងនៃគម្រោងនេះ គឺដើម្បីបំពេញខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញត្រជាក់ឆ្លាតវៃ ដែលតភ្ជាប់បណ្តាខេត្ត-ក្រុងនានានៅតំបន់ដីសណ្តទន្លេCuuLong ទៅកាន់តំបន់កំពង់ផែទឹកជ្រៅ CaiMep - ThiVai រហូតមកដល់កំពង់ផែនៅអឺរ៉ុប។ ដោយហេតុនេះ ផ្លាស់ប្តូរមធ្យោបាយតាមបែបប្រពៃណីតាមផ្លូវគោកដែលមានការចំណាយខ្ពស់ ទៅជាផ្លូវទឹកក្នុងស្រុកដើម្បីកាត់បន្ថយការចំណាយ logistic និងបង្កើនសមត្ថភាពប្រកួតប្រជែងខាងតម្លៃ សម្រាប់បន្លែនិងផ្លែឈើវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅ Ba Vi

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅ Ba Vi

នៅទីសក្ការៈរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញនៅលើកំពូលភ្នំ Ba Vi ប្រធានរដ្ឋ លោក Nguyen Xuan Phuc តាងនាមបងប្អូនជនរួមជាតិទាំងអស់ អញ្ជើញដាក់ផ្កា និងអុជធូប គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ។

Top