• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិវាយតម្លៃជាវិជ្ជមានចំពោះ​កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ

នៅក្នុងរបាយការណ៍ស្រាវជ្រាវសកលដែលបានចេញផ្សាយថ្មីស្តីពីប្រទេសវៀតណាមដែលមានចំណងជើងថា "វៀតណាម - រឹងមាំជាងប៉ុន្តែមិនងាយស្រួលជាង" ធនាគារ Standard Chartered VietNam បានព្យាករណ៍ថាកំណើន GDP របស់វៀតណាមនឹងឈានដល់ ៦,៧% នៅឆ្នាំនេះ (សម្រេចបាន ៦,២% ក្នុងឆមាសទីមួយ ហើយ ៦,៩% នៅឆមាសទីពីរ)។
រូបថតឧទាហារណ៍។ រូបថត៖​ VNP

លោក Tim Leelahaphan សេដ្ឋវិទូថៃនិងវៀតណាម របស់ធនាគារ Standard Chartered បានឲ្យដឹងថា យថាទស្សន៍សេដ្ឋកិច្ចរយៈពេលមធ្យមរបស់វៀតណាមនៅតែរីកចម្រើន។ យោងតាមអ្នកជំនាញរូបនេះ ការលក់រាយនិងផលិតកម្មឧស្សាហកម្មរបស់វៀតណាមនៅតែមានភាពរឹងមាំ ថ្វីត្បិតតែមានការ កែតម្រូវនាពេលថ្មីៗនេះ ហើយការនាំចូលនាំចេញបានចាប់ផ្តើមស្តារឡើងវិញផងដែរ។

ដូចគ្នានេះដែរ វាយតម្លៃអត្រាកំណើនរបស់វៀតណាមនៅឆ្នាំនេះ ធនាគារ HSBC ជឿជាក់ថា វៀតណាមកំពុងងើបឡើងវិញតាមកាលវិភាគ ដែលអាចទទួលបានអត្រាកំណើន ៦% នៅឆ្នាំនេះ។ អ្នកជំនាញ HSBC រំពឹងថា អតិផរណានៅក្នុងប្រទេសវៀតណាមនឹងបន្តកើនឡើងបន្តិចនៅឆ្នាំនេះ ដោយព្យាករណ៍ថា មានកម្រិត ៣,៤% ទាបជាងគោលដៅអតិផរណាថ្មីគឺ ៤-៤,៥%។

ក្នុងពេលជាមួយគ្នានោះ មូលនិធិវិនិយោគ VinaCapital ជឿជាក់ថា ឆ្នាំនេះនឹងក្លាយជាឆ្នាំដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចវៀតណាម ដែលត្រូវបានជំរុញដោយការស្តារឡើងវិញនៃឧស្សាហកម្មផលិតកម្មនិងការកែសម្រួលចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់។ ប្រធានការិយាល័យវិភាគម៉ាក្រូសេដ្ឋកិច្ចនិងស្រាវជ្រាវទីផ្សាររបស់ VinaCapital លោក Michael Kokalari រំពឹងថា កំណើន GDP របស់វៀតណាមនឹងសម្រេចបាន ៦-៦,៥% នៅឆ្នាំនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top