• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានភាពនៅអ៊ុយក្រែនគឺជាខ្លឹមសារស្នូលនៃកិច្ចសន្ទនារវាងមេដឹកនាំរុស្ស៊ី បារាំង និងអាមេរិក

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីបារាំង លោក Emmanuel Macron បានជួបសន្ទនាអំពីវិបត្តិអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងជំ នួបសន្ទនានៅទីក្រុងប៊ែកឡាំង ប្រទេសបារាំង។ (រូបថត៖ AFP/TTXVN)

 

នៅក្នុងកិច្ចសន្ទនានេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងថា រាល់ការចោទប្រកាន់ដែលថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារទៅលើអ៊ុយក្រែន គឺជា"ការសន្មត់បង្កហេតុ" ហើយអាចបណ្តាលឲ្យមានជម្លោះនៅអ៊ុយក្រែន។ ហើយលោកប្រធានាធិបតី Macron បានចាត់ទុកថា ការចរចាដោយស្មោះត្រង់មិនអាចប្រព្រឹត្តទៅបានទេ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងពាក់ព័ន្ធនឹងអ៊ុយក្រែននោះ។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពី "លក្ខខណ្ឌដែលកំពុងបានបង្កើតឡើង សម្រាប់សកម្មភាពបង្កហេតុដែលអាចកើតមានឡើង ដោយកងកម្លាំងសន្តិសុខអ៊ុយក្រែននៅ Donbass"; ទន្ទឹមនឹងនេះ លោកបានបង្ហាញពីគោលបំណង ចង់បន្តការសន្ទនាស្តីពីវិធានការ ជំរុញកិច្ចព្រមព្រៀងទីក្រុង Minsk” ទាក់ទងនឹងតំបន់ Donbass ក៏ដូចជា លក្ខខណ្ឌសន្តិសុខ និងស្ថិរភាពនៅអឺរ៉ុបផងដែរ។

នាថ្ងៃដដែលនោះ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Joe Biden មេដឹកនាំទាំងពីរបានយល់ព្រម បន្តកិច្ចសន្ទនាក្នុងបញ្ហាអ៊ុយក្រែន។ លោកប្រធានាធិបតី Putin បានត្អូញត្អែរម្តងទៀត អំពីការដែលលោកខាងលិចកំពុងផ្តល់អាវុធដល់អ៊ុយក្រែន និងរដ្ឋាភិបាលទីក្រុងគៀវ បានបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពដែលលោកខាងលេចធ្វើជាអ្នកសម្របសម្រួល សំដៅបញ្ចប់ជម្លោះដែឡអូសបន្លាយរយៈពេលជាច្រើនឆ្នាំនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Biden បានព្រមានសមភាគីរុស្ស៊ីលោក Putin ថា សហរដ្ឋអាមេរិកនឹង ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងបង្ខំឲ្យរុស្ស៊ីត្រូវបង់ប្រាក់យ៉ាងម៉ឺងម៉ាត់ និងឆាប់រហ័សប្រសិនបើរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Biden ក៏បានបញ្ជាក់ៀងដែរថា អាមេរិកបានត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការផ្នែកការទូតជាមួយរុស្ស៊ីលើបញ្ហានេះ៕ 

តាម VOV វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top