• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានបេសកកម្មវៀតណាម និងកម្ពុជារៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវា​បង្កើត​ទំនាក់ទំនងការទូត

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានរំលឹកឡើងវិញអំពីព្រឹត្តិការណ៍ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយអះអាងថា ទោះបីជាបានឆ្លងកាត់ឧបសគ្គ និងការឡើងចុះនៃប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។
  ស្ថានបេសកកម្មវៀតណាម និងកម្ពុជារៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត  

នាថ្ងៃទី ២៤ មុថុនា ពិធី រំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាម Dang Hoang Giang និង ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មកម្ពុជា លោកកែ សុវណ្ណ និងកម្មាភិបាលនៃស្ថានបេសកកម្មទាំងពីរប្រទេសប្រចាំននៅទីក្រុងញូវយ៉ក បានអញ្ជើញចូលរួមក្នុងពិធីនេះ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានរំលឹកឡើងវិញអំពីព្រឹត្តិការណ៍ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយអះអាងថា  ទោះបីជាបានឆ្លងកាត់ឧបសគ្គ និងការឡើងចុះនៃប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។
លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងខិតខំប្រឹងប្រែងថែរក្សា និងពង្រីកទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន របស់ប្រទេសទាំងពីរ ឲ្យសក្តិសមជាមួយនឹងការរួមវិភាគទាន និងពលីកម្មរបស់ដូនតាជំនាន់មុនៗ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានអះអាងថា ស្ថានបេសកកម្មវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានបេសកកម្មកម្ពុជា រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីឲ្យអភិវឌ្ឍន៍ថែមទៀត ឆ្លើយតបនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមវិភាគទានទៅក្នុងការងាររួមរបស់អង្គការសហប្រជាជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top