• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីរួមដៃគ្នាជាមួយប្រទេសម្ចាស់ផ្ទះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត


 ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Hue អញ្ជើញផ្តល់ម៉ាស់ជូនតំណាងមជ្ឈមណ្ឌល Dante (រូបថតៈ TTXVN)
 

ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 វៀតណាម​មិនត្រឹម​តែជាគំ​រូក្នុង​ការ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺប្រ កបដោយជោគជ័យប៉ុណ្ណោះទេ  ថែមទាំងបង្ហាញនូវសាមគ្គីភាព ការទទួលខុសត្រូវ​និងកិច្ច​សហប្រតិ​បត្តិការ​អន្តរជាតិទៀតផង។ 
 
នេះជាការចែក​រំលែករបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោកស្រី Nguyen Thi Bich Hue នៅពេល​ជួប​ពិភាក្សា​ជាមួយអ្នកយកព័ត៌ មាននៃទីភ្នាក់ងារសារព័ត៌ មានវៀតណាមប្រចាំនៅអ៊ីតាលី នាថ្ងៃទី ៩ ឧសភា ស្តីពីកិច្ចប្រឹង​ប្រែងរបស់ស្ថានទូតក្នុងការរួមដៃគ្នាជាមួយប្រទេសម្ចាស់ផ្ទះ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។
 
ឯកអគ្គរដ្ឋទូត​លោកស្រី Nguyen Thi Bich Hue បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានផ្តល់ ជូនរដ្ឋាភិបាល​អ៊ីតាលី​នូវ​ម៉ាស់ជាង ១០ម៉ឺន។ ក្រៅពីនោះ សហគ្រាស អង្គការនិងបុគ្គលវៀតណាមនៅអ៊ីតាលី ក៏បានជូន​រដ្ឋាភិបាល​អ៊ីតាលីនូវម៉ាស់ចំនួន ២៣.០០០, ខោអាវការពារចំនួន ៥០០ ឈុតផងដែរ។ ស្ថាប័នសិក្សា​នៅ​បរទេស​​អ៊ីតាលី​ប្រចាំនៅវៀតណាមនិងសមាគមមិត្តភាពវៀតណាម-អ៊ីតាលីក៏បានផ្តល់ម៉ាស់ចំនួន ៨.៥០០ ជូន​ដល់ប្រជាជន​អ៊ីតាលី។ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte និងរដ្ឋមន្រ្តីការបរទេស Luigi Di Maio បានថ្លែង​អំណរគុណចំពោះលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ក៏ដូចជារដ្ឋាភិ បាល​និង​ប្រជាជន​វៀត​​ណាម ដែលតែងតែប្រកៀកស្មាជាមួយប្រទេសអ៊ីតាលីក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។
 
សូមគូស​បញ្ជាក់ថា បច្ចុប្បន្ន អ៊ីតាលីជាប្រទេសដែលមានករណីឆ្លងវីរុស SARS-CoV-2 ច្រើន លេខ៣ លើពិភព​លោក​ បន្ទាប់ពីសហរដ្ឋអាមេរិកនិងអេស្បាញ។ ពោលគឺ ប្រទេសនេះមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២១៨.២៦៨ ក​រណីនិងមានអ្នកស្លាប់ ៣០.៣៩៥ នាក់ដោយសា​រ COVID-19៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top