ព័ត៌មាន
ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ាហ៍ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅវៀតណាម ស្តេចស៊ុលតង់ ហាជី ហាសាណាល់ បូលគីយ៉ាហ៍ បានជួបពិភាក្សាជាមួយប្រធានរដ្ឋ លោក លឿង គឿង, ជួបជាមួយអគ្គលេខាបក្ស លោកតូ ឡឹម និងជួបជាមួយនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន។ នៅក្នុងបណ្តាជំនួប ការសន្ទនា និងកិច្ចពិភាក្សាផ្សេងៗ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាពង្រឹងទំនុកចិត្តផ្នែកនយោបាយ លើកកម្ពស់និងសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ បង្កើនការតភ្ជាប់ គាំទ្រដល់អាជីវកម្មក្នុងការផ្លាស់ប្តូរព័ត៌មាន និងស្វែងរកដៃគូ ទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងទៀតដូចជា កសិកម្ម នេសាទ ហាឡាល់ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន...។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងប្រ៊ុយណេដារូសាឡឹម ដោយបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ៕







