• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្តង់ពិព័រណ៍របស់វៀតណាមចូលរួមព្រឹត្តិការណ៍ WTO Open Day ឆ្នាំ២០២៦

កាលពីថ្ងៃទី៥ ខែកក្កដា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបើកទ្វារទទួលស្វាគមន៍សាធារណជន ក្នុងឱកាសទិវាអបអរសាទរខួប ១០០ឆ្នាំនៃមជ្ឈមណ្ឌល William Rappard - អគារប្រវត្តិសាស្ត្រដែលឥឡូវនេះជាទីស្នាក់ការកណ្តាលរបស់ WTO។

លោកទីប្រឹក្សា Pham Quang Huy ឧទ្ទេសនាមម្ហូបអាហារវៀតណាមដល់លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ (រូបថត៖ Anh Hien/TTXVN)

ព្រឹត្តិការណ៍នេះ ដែលមានឈ្មោះថា Open Day ឆ្នាំ២០២៦ ក៏បានផ្តល់ឱកាសឱ្យអ្នកទស្សនាស្វែងយល់ពីអគារប្រវត្តិសាស្ត្រនេះ និងស្នាដៃសិល្បៈនៅខាងក្នុង ក៏ដូចជាចូលរួមក្នុងសកម្មភាពផ្សេងៗដែលប្រព្រឹត្តិទៅនៅក្នុងតំបន់ទីធ្លាក្បែរបឹងហ្សឺណែវផងដែរ។ វៀតណាមបានចូលរួមព្រឹត្តិការណ៍នេះជាមួយនឹងស្តង់ពិព័រណ៍មួយស្តង់។

ស្តង់ម្ហូបអាហារវៀតណាមបានទាក់ទាញអ្នកទស្សនាមួយចំនួនធំ ដែលមករីករាយជាមួយមុខម្ហូបដ៏សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ម្ហូបអាហារ។ អ្នកទស្សនាជាច្រើនបានសម្តែងក្តីសង្ឃឹមថា នឹងមកទស្សនាប្រទេសវៀតណាមនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

តាមរយៈព្រឹត្តិការណ៍ Open Day ឆ្នាំ២០២៦ សមាជិក WTO មានឱកាសឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន ទៅកាន់សាធារណជនអន្តរជាតិ ព្រមទាំងរួមចំណែកបង្កើនការយល់ដឹងរបស់ប្រជាជនអំពីតួនាទីនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ស្តង់ពិព័រណ៍របស់វៀតណាមបន្តបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរសម្រាប់មិត្តភក្តិអន្តរជាតិតាមរយៈភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ច និងលក្ខណៈវិសេសវិសាលនៃវប្បធម៌ និងម្ហូបអាហារវៀតណាម៕

តាម​ vovworld.vn/km-KH

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top