• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ូដង់ខាងត្បូងអំពាវនាវឱ្យមេដឹកនាំប្រឆាំងគាំទ្រការបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ


ប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir (រូបថត៖ vnanet.vn)
 

 កិច្ចព្រមព្រៀងមួយ ស្ដីពីសន្តិភាពត្រូវបានភាគីជម្លោះនានា នៅសូដង់ខាងត្បូងចុះហត្ថលេខា ដើម្បីឆ្ពោះ​ទៅរកការ​បង្កើតរដ្ឋភិបាលសាមគ្គីជាតិនាថ្ងៃទី ១២ ខែឧសភាខាងមុខ។
 
នាថ្ងៃទី ២០ ខែ​មេសា ឆ្នាំ​២០១៩ ប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir បានដាស់តឿន​ឲ្យមេដឹក​នាំគណ​បក្សប្រឆាំង​លោក Riek Machar "ប្រញាប់" ត្រឡប់មកប្រទេសវិញដើម្បីជួយបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ។
 
ថ្លែងទៅកាន់​មជ្ឈដ្ឋានសារព័ត៌មាន លោកប្រធានាធិបតី Salva Kiir បានចាត់ទុកថា ការដែលអតីត​អនុប្រធានាធិ​បតី Riek Machar មិនត្រឡប់មកប្រទេសវិញយ៉ាងឆាប់ៗនោះ នឹងបំផ្លាញក្តី​សង្ឃឹម​សន្តិភាព​នៅ​ប្រទេស​នេះ។​ លោកបានថ្លែងយ៉ាងច្បាស់ថា៖ ខ្ញុំកំពុងអញ្ជើញលោក Riek Machar ត្រឡប់មក​ប្រទេសវិញ​ឲ្យបាន​ឆាប់​ៗ ​ដើម្បីពន្លឿនដំណើរការបង្កើតរដ្ឋាភិបាលសាម្គីជាតិអន្តរកាល។ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ចាំបាច់​ត្រូវ​"ផ្ដោតសំខាន់លើផលប្រយោជន៍របស់ប្រជាជនជាចម្បង ។ លោកបានព្រមាន​ថាការ​ពន្យា​ពេល​ក្នុង​ការ​បង្កើត​រដ្ឋាភិបាលនឹងបំផ្លាញរាល់ក្ដីសង្ឈឹមរបស់ប្រជាជន អំពីខឿនសន្តិភាព​នៅប្រ​ទេស​អាហ្វ្រិកនេះ​តែម្ដង​។
​ 
មុននេះ កិច្ចព្រមព្រៀងមួយ ស្ដីពីសន្តិភាពត្រូវបានភាគីជម្លោះនានានៅសូដង់ខាងត្បូងចុះហត្ថលេខា ដើម្បី​ឆ្ពោះទៅរ​កការបង្កើត​រដ្ឋភិបាលសាមគ្គីជាតិនាថ្ងៃទី ១២ ខែឧសភាខា​ងមុខផងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top