• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣២៖ គណៈប្រតិភូកីឡាវៀតណាមរក្សាតំណែងលេខ១ក្នុងក្រុមទាំងមូល

ជាមួយនឹងការដណ្តើមបានមេដាយមាសចំនួន ១៣ គ្រឿង មេដាយប្រាក់ចំនួន ១០ គ្រឿងនិងមេដាយសំរឹទ្ធចំនួន ៦ គ្រឿង នៅក្នុងការប្រកួតនាថ្ងៃទី ១២ ឧសភា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (ស៊ីហ្គេម ៣២) ដែលធ្វើឡើងនៅប្រទេសកម្ពុជានោះ ក្រុមកីឡាវៀតណាមបានទម្លាយយ៉ាងខ្លាំងនៅលើតារាងមេដាយនៃស៊ីហ្គេម។
ក្រុមបាល់ទាត់នារីវៀតណាមបានឈានចូលវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទាត់នារី ស៊ីហ្គេម ៣២។ រូបថត៖ Duong Thuat/VOV

បច្ចុប្បន្ននេះ វៀតណាមនាំមុខគេដោយមេដាយមាសចំនួន ៧១ គ្រឿង។ ចំណាត់ថ្នាក់លេខ២ និងទី៣ គឺប្រទេសថៃ៖ មេដាយមាសចំនួន ៦០ គ្រឿង និង កម្ពុជាបានមេដាយមាសចំនួន៥៦ គ្រឿង។

ក្នុងការប្រកួតបាល់ទាត់នារី កាលពីយប់មិញ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រុមបាល់ទាត់នារីវៀតណាម បានយកឈ្នះក្រុមម្ចាស់ផ្ទះ ដោយលទ្ធផល ៤-០ ដើម្បីដណ្ដើមបានកៅអីទៅវគ្គផ្ដាច់ព្រ័ត្រ នៃស៊ីហ្គេម ៣២។ លទ្ធផលនេះជួយឲ្យក្រុមបាល់ទាត់នារីវៀតណាមឡើងដល់វគ្គផ្ដាច់ព្រ័ត្រដែលប្រឹព្រឹត្តទៅនៅថ្ងៃទី ១៥ ឧសភា ទល់នឹងមីយ៉ាន់ម៉ា ដែលជាក្រុមឈ្នះថៃ ៤-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top