• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម៣២៖ ក្រុមកីឡាវ៉ូវីណាមវៀតណាមទទួលបានមេដាយប្រាក់បន្ថែមទៀត​​

នាព្រឹកថ្ងៃទី ៨ ខែឧសភា ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) ដែលបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ (កម្ពុជា) អ្នកប្រដាល់ Huynh Khac Nguyen បាននាំមកជូនក្រុមកីឡាវ៉ូវីណាមវៀតណាមនូវមេដាយប្រាក់មួយគ្រឿង ជាមួយនឹងការសម្ដែងក្បាច់ដាវបុរស។
ការ​ប្រកួត​ប្រជែង​របស់​អត្តពលិក​ពីរ​រូប​គឺ Nguyen Thi Hoai Nuong និង Nguyen Hoang Du។ រូបថត៖ VNA

Khac Nguyen ទទួលបានពិន្ទុសរុបចំនួន ២៦៨ពិន្ទុ ខណៈដែលអ្នកប្រដាល់ Aik Soe Lin របស់មីយ៉ាន់ម៉ា បានឈ្នះមេដាយមាស ដោយពិន្ទុសរុប ២៧០ពិន្ទុ។

នាព្រឹកមិញនេះដែរ ក្រុមកីឡាហែលទឹកវៀតណាមចំនួនពីររូបបានប្រកួតដោយជោគជ័យ។ ក្នុងវគ្គជម្រុះ កីឡាការិនី Nguyen Thuy Hien បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសាហែលសេរី ១០០ ម៉ែត្រនារី ខណៈដែលកីឡាការិនី Pham Thi Van បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២។ អត្តពលិកចំនួន ២ នាក់ Vo Thi My Tien និង Le Thu Thuy ក៏ពូកែឈានដល់វគ្គផ្ដាច់ព្រ័ត្រក្នុងវិញ្ញាសាហែលទឹកសេរី ៤០០ ម៉ែត្រនារីផងដែរ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងវិញ្ញាសាហែលសេរី១០០ម៉ែត្រនារី និងវិញ្ញាសាហែលសេរី៤០០ម៉ែត្រនារីបានប្រព្រឹត្តទៅនៅយប់ថ្ងៃទី៨ ឧសភានេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top