• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សំណុំឯកសារនៃមហាសន្និបាតបក្សបានឆ្លុះបញ្ចាំងពីគតិបណ្ឌិតនិងសេចក្តីប្រាថ្នារបស់ប្រទេសជាតិ


ទិដ្ឋភាពនៃសិក្ខាសាលាក្រោមប្រធានបទ “ខ្លឹមសារថ្មីនិងចំណុចលេចធ្លោក្នុងពង្រាងសំណុំឯកសារសម្រាប់ដាក់ជូនមហាសន្និបាតលើកទី XIII របស់បក្ស” ដែលធ្វើឡើងនៅទីក្រុងហាណូយថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ (រូបថត៖ hdll.vn)
 

សំណុំឯកសារនៃមហាសន្និបាតលើកទី XIII របស់បក្សដែលកំពុងត្រៀមការពិគ្រោះយោបល់យ៉ាងទូលំទូលាយពីគ្រប់ស្រទាប់វណ្ណៈ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានពិគ្រោះយោបល់នៅក្នុងមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់។ ចំណុចថ្មីមួយនៃសំណុំឯកសារលើកនេះ គឺដាក់ចេញគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិដល់ឆ្នាំ ២០២៥ និង ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដើម្បីខិតខំប្រឹងប្រែងប្រែក្លាយវៀត ណាមឲ្យទៅជាប្រទេសអភិវឌ្ឍន៍ តាមទិសដៅសង្គមនិយម។ យ៉ាងណាមិញ សំណុំឯកសារនៃមហាសន្និបាតបក្សលើកទី XIII ពិតជាបានឆ្លុះបញ្ចាំងពីគតិបណ្ឌិតនិងសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូលផងដែរ។

សំណុំឯកសារនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមគឺមានអត្ថន័យពិសេស។ ពិសេសត្រង់ថា បក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែធ្វើការបូកសរុបរយៈពេល ៥ ឆ្នាំចុងក្រោយនៃអាណត្តិរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការវាយតម្លៃឡើងវិញរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយឆ្នាំ ២០១១។ លើសពីនេះទៅទៀត សំណុំឯកសារនេះក៏បានឆ្លុះបញ្ជាំងឡើងវិញ នូវដំណើរការ៣៥ឆ្នាំអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មី និងរយៈពេល៣០ឆ្នាំ អនុវត្តន៍កម្មវិធីនយោបាយ ឆ្នាំ ១៩៩១ ដែលបង្ហាញតាមរយៈទិសដៅដល់ឆ្នាំ ២០៣០ ចក្ខុវិដ័យដល់ឆ្នាំ ២០៤៥។ សាស្ត្រាចារ្យ បណ្ឌិត Ta Ngoc Tan អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានអះអាងថា នេះគឺជាចក្ខុវិស័យជាក់ស្តែងនិងចាំបាច់ណាស់៖ “ចក្ខុវិស័យនេះបានចង្អុលបង្ហាញឲ្យយើងនូវទិសដៅដ៏ធំមួយ ដើម្បីឱ្យមានផែនការច្បាស់លាស់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ។  ទន្ទឹមនឹងនេះក៏ជាសញ្ញាសម្គាល់មួយដើម្បីយើងទាំងអស់គ្នាខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅចុងឆ្នាំ ២០៤៥ យើងនឹងពង្រីកបានសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍន៍ ហើយបង្ហាញពីការទទួលខុសត្រូវរបស់បក្សទាំងមូល ប្រជាជនទាំងមូល ក៏ដូចជាបក្ខជនម្នាក់ៗផងដែរ។  យើងទាំងអស់នឹងចូលរួមយ៉ាងសកម្ម រួមកម្លាំងកាយចិត្តក៏ដូចជាទេពកោសល្យរបស់ខ្លួនក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេស ដើម្បីសម្រេចបានគោលដៅយ៉ាងល្អប្រសើរដែលបក្សបានដាក់ចេញ”។

ក្រឡេកមើលឡើងវិញនូវកំណាត់ផ្លូវ ចាប់តាំងពីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ៨ មក ឧស្សា ហូបនីយកម្មនិងទំនើបភាវូបនីយកម្មនៅតែជាគោលដៅ ប៉ុន្តែបញ្ហាជាច្រើនអំពីពេលវេលាដើម្បីក្លាយជាប្រទេសឧស្សាហកម្ម គឺត្រូវបានពិចារណាឡើងវិញដែរ។ ហេតុដូច្នេះហើយ នៅពេលនេះ មានសម្លេងខ្លះចោទ ថា៖ សំណុំឯកសារនៃមហាសន្និបាតលើកទី ១៣ បានរំលឹកឡើងវិញពីបញ្ហាចាស់ និងពុំជាក់ស្តែង។ យ៉ាងណា មិញ ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ វៀតណាមបានបង្ហាញថា អំណះអំណាងទាំងនេះ គឺឧនាភិវឌ្ឍ ពីព្រោះទាំងនេះ ជាបញ្ហាដែលមានលក្ខណៈកំណត់ទិសដៅឥតប្រែប្រួល។ សាស្រ្តាចារ្យ បណ្ឌិត Phan Xuan Son  បណ្ឌិតសភាជាតិនយោបាយហូជីមិញបានឲ្យដឹងថា៖ “គោលដៅដែលបានដាក់ចេញ មិនទាន់បានសម្រេចទេ។ ប៉ុន្តែ ការមិនបានសម្រេច មិនមានន័យថា វាជះឥទ្ធិពល ទាញថយក្រោយការអភិវឌ្ឍន៍របស់យើងទេ តាមពិតគឺថា ការព្យាករណ៍ឬបំណងប្រាថ្នារបស់យើងចេញមុន ដែលមិនទាន់ដល់ពេលសម្រេចរួចរាល់។ ថ្វីត្បិតដូច្នេះ យើងក៏បានចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តហើយ”។

យោងតាមលោកសាស្រ្តាចារ្យ បណ្ឌិត Phan Van Son មិនមានឯកសារណា ទ្រឹស្តីណា ឬគោលនយោបាយណាមួយ ដែលអាចដោះស្រាយបានពេញលេញ ១០០% ក្នុងស្ថានភាពរស់នៅជាក់ស្តែងនោះឡើយ។  ទោះជាយ៉ាងណាក៏ដោយ បក្សកុម្មុយនិស្តវៀតណាម បានដោះស្រាយអំពីទិសដៅនិងបញ្ហាមានចរិតលក្ខណៈយុគសម័យរបស់ប្រទេសជាតិ។ លោក Phan Van Son បានវិភាគថា៖ “អាចនិយាយបានថា ជោគជ័យរបស់បក្សនិងរដ្ឋវៀតណាម គឺនៅក្នុងសំណុំឯកសារបានដាក់ចេញបញ្ហាជាបន្ទាន់និងជាក់ស្តែងនៃជីវភាពប្រចាំថ្ងៃ ចាប់ពីបញ្ហាស្បៀងអាហារ បញ្ហាសម្លៀកបំពាក់ ការអប់រំ រហូតដល់កិច្ចការបរទេស និងបញ្ហាការពារមាតុភូមិ។ តាមពិត បក្សមានគោលនយោបាយអាចដោះស្រាយបាន ១០០% នៃគោលដៅបើប្រៀបធៀបនឹងសំណុំឯកសារ។ ឧទាហរណ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានកំណត់គោលដៅកំណើនចំនួន ៦ ហើយគោលដៅទាំង ៦ យើងសម្រេចលើសពីគោលដៅដាក់ចេញផង។ ជាទូទៅ គោលមាគ៌ារបស់យើងបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ឆ្លើយតបយ៉ាងត្រឹមត្រូវនូវបញ្ហាជាក់ស្តែងដែលបានកើតឡើង”។

ក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តវៀតណាមបានបំពេញល្អនូវតួនាទីដឹកនាំ និងដាក់ចេញទិសដៅអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈសំណុំឯកសារ ដែលមានលក្ខណៈជាក់ស្តែងទៀតផង មានលក្ខណៈព្យាករណ៍ផង មានលក្ខណៈគតិបណ្ឌិតនិងវិទ្យាសាស្ត្រផង។ ប្រសិនបើ បក្សមួយ ដែលមានទ្រឹស្តីហួសសម័យ គឺមិនអាចដឹកនាំប្រជាជនពីជ័យជំនះមួយ ទៅដល់ជ័យជំនះមួយបានឡើយ ហើយប្រទេសនឹងមានការអភិវឌ្ឍដ៏អស្ចារ្យដូចសព្វថ្ងៃនេះ។ ហេតុដូច្នេះ មតិដោយចេតនា “ខ្ចីខ្យល់ដើម្បីបេះពន្លកទំពាំង” ដោយ រិះគន់សំណុំឯកសារនៃមហាសន្និបាតបក្សលើកទី ១៣ គឺជាសម្លេងខុសឆ្គងក្នុងបរិបទដែលប្រជាជាតិទាំង មូល កំពុងឈានដល់គោលដៅកសាងប្រទេសវៀតណាមខ្លាំងមាំមួននិងសម្បូររុងរឿង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top