• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សំណង់ប្រាង្គតម្កល់សពលោកប្រធានហូជីមិញជានិមិត្តរូបដ៏ត្រចេះត្រចង់បំភ្លឺផ្លូវសម្រាប់ប្រជាជនវៀតណាមគ្រប់ជំនាន់

នាព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយគណៈគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រធានហូជីមិញ ស្តីអំពីលទ្ធផលនៃការអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ និងការជួសជុលឡើងវិញតាមកាលកំណត់សម្រាប់សំណង់ប្រាង្គតម្កល់សពលោកប្រធានហូជីមិញ។

ប្រាង្គតម្កល់សពលោកប្រធានហូជីមិញ (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ចំពោះប្រជាជន វៀតណាម លោកប្រធានហូជីមិញជាទីគោរពស្រឡាញ់គឺជាវីរៈបុរសរំដោះជាតិ ជាអ្នកវប្បធម៌ពិភពលោក ជាអគ្គមគ្គទេសដ៏ឈ្លាសវៃ និងជាលោកគ្រូដ៏មហិមារនៃបដិវត្តន៍វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាល់ទីតាំងបេតិកភណ្ឌ និងសំណង់នានាដែលទាក់ទងនឹងប្រវត្តិ ជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ គឺជានិមិត្តរូបដ៏ភ្លឺចែង ចាំង បំភ្លឺផ្លូវសម្រាប់ប្រជាជនវៀតណាមគ្រប់ជំនាន់ទាំងនាពេលបច្ចុប្បន្ននិងនៅពេលអនាគត។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈគ្រប់គ្រង បន្តលើកកម្ពស់ប្រពៃណីដ៏រុងរឿង ស្មារតីទទួលខុសត្រូវចំពោះបក្ស រដ្ឋ និងប្រជាជននិងពង្រឹងសមត្ថភាពរបស់ខ្លួនជានិច្ច ដើម្បីនៅគ្រប់កាលៈ ទេសៈទាំងអស់អាចអនុវត្តបានល្អបំផុតនូវភារកិច្ច រក្សាឲ្យបានគង់វង្ស និងការពារសុវត្ថិភាពដាច់ខាតចំពោះសាកសពលោកប្រធានហូជីមិញ។

មុនពេលកិច្ចប្រជុំបានប្រព្រឹត្តទៅ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងគណៈគ្រប់គ្រងប្រាង្គបានពិនិត្យការងារជួសជុលឡើងវិញតាមកាលកំណត់សំណង់ប្រាង្គលោកប្រធានហូជីមិញ។

យោងតាមក្រុមប្រឹក្សាគ្រប់គ្រងប្រាង្គ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ទីនេះបានទទួលភ្ញៀវទេសចរជាង១,៦ លាននាក់មកទស្សនា ក្នុងនោះមានភ្ញៀវបរទេសជាង ៤៤២ពាន់នាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top