• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋវិទូអង់គ្លេសមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់វៀតណាម

យោងតាម DW មតិជាច្រើនមានការព្រួយបារម្ភថា វិធានការបិទខ្ទប់ផ្លូវ បិទអាជីវកម្មនិងការរឹតត្បិតលើសកម្មភាពទេស ចរណ៍អាចរារាំងវិស័យទេសចរណ៍និងសេដ្ឋកិច្ចទាំងមូលរបស់វៀតណាម។

ទីភ្នាក់ងារសារព័ត៌មាន DW (អាល្លឺម៉ង់) នៅថ្ងៃទី ២៥ ខែឧសភា បានដកស្រង់សម្តី របស់លោក Kenneth Atkinson សមាជិកក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអង់គ្លេសប្រចាំនៅវៀតណាម (BritCham Vietnam) ដោយមានសុទិដ្ឋិនិយមអំពីទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់វៀតណាម។

យោងតាម DW មតិជាច្រើនមានការព្រួយបារម្ភថា វិធានការបិទខ្ទប់ផ្លូវ បិទអាជីវកម្មនិងការរឹតត្បិតលើសកម្មភាពទេសចរណ៍អាចរារាំងវិស័យទេសចរណ៍និងសេដ្ឋកិច្ចទាំងមូលរបស់វៀតណាម។ ទោះយ៉ាងណាក៏ដោយ សូម្បីតែក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០២០ ក៏ដោយ ក៏សេដ្ឋកិច្ចរបស់វៀតណាមនៅមានភាពធន់ទ្រាំ ដោយបញ្ជាក់ពីលទ្ធភាពងើបឡើងវិញ ដែលទទួលបានកំណើនគួរឱ្យចាប់អារម្មណ៍ គឺ ២,៩% បើប្រៀប ធៀបនឹងឆ្នាំ ២០១៩។

DW បានដកស្រង់សំដីលោក Kenneth Atkinson ដោយព្យាករណ៍រលកកូវីដ ១៩ថ្មី នឹងប៉ះពាល់ដល់ត្រីមាសសារពើពន្ធបន្ទាប់របស់វៀតណាម ប៉ុន្តែលោកក៏មានសុទិដ្ឋិនិយមចំពោះការវិវត្តនាពេលខាងមុខ។ យោងតាមលោក Atkinson ផ្អែកលើទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពថ្មីៗនេះ ការនាំចេញរបស់វៀតណាមទៅកាន់សហគមន៍អឺរ៉ុបបានកើនឡើង ២៨% ហើយចំនួនរូបីយប័ណ្ណអាណិក ជនបង្វែរពីបរទេសក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top