• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការផ្លាស់ប្តូរថ្មីអង្គការសហជីពនិងប្រតិបត្តិការរបស់សហជីពវៀតណាមក្នុងស្ថានភាពថ្មី

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ តាងនាមការិយាល័យនយោបាយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចុះហត្ថលេខាផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ០២ របស់ការិយាល័យនយោ បាយ ស្តីពីការផ្លាស់ប្តូរថ្មីអង្គការសហជីពនិងប្រតិបត្តិការរបស់សហជីព វៀតណាមក្នុងស្ថានភាពថ្មី។

គោលដៅរួមនៃសេចក្តីសម្រេចចិត្តគឺដើម្បីកសាងសហជីពវៀតណាមរឹងមាំលើគ្រប់ជ្រុងជ្រោយ ដែលមានសមត្ថភាពបន្សាំនិងដោះស្រាយរាល់បញ្ហាដែលបានដាក់ចេញនិងអនុវត្តន៍ល្អនូវមុខងារនិងភារកិច្ចក្នុងស្ថានភាពថ្មី។

គោលដៅជាក់ស្តែងដល់ឆ្នាំ ២០៣០ ដោយខិតខំឱ្យមានសមាជិកសហជីពចំនួន ១៦,៥ លាននាក់។ នៅកន្លែងណាដែលមិនទាន់មានអង្គកាសហជីពរតំណាងពលករនិយោជិក គឺអាចប្រមូលផ្តុំពលករ ភាគច្រើននិងចូលរួមសកម្មភាពមួយចំនួនរបស់សហជីពវៀតណាម។ រហូតដល់ឆ្នាំ ២០៤៥ និយោ ជិក ភាគច្រើននៅមូលដ្ឋានគឺសមាជិកសហជីពវៀតណាមហើយសហគ្រាសនិងអង្គភាពចំនួន ៩៩% ដែលមានសហជីពដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារសមូហភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ដោយប្រព្រឹត្តយ៉ាងរស់រវើកក្នុងរយៈពេលបីថ្ងៃ ទីវាបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ឆ្នាំ២០២៦ បានបញ្ចប់នៅយប់ថ្ងៃទី២៨ ខែមិថុនា នៅសង្កាត់ផានរ៉ាង ខេត្តខាញ់ហ័រ ដោយបញ្ចប់ជួរសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍វិសេសវិសាល របស់ជនជាតិចាមមកពីខេត្ត និងទីក្រុងចំនួន៧នៅទូទាំងប្រទេស។

Top