• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីប្រកាសរបាយការណ៍អំពីសន្ទស្សន៍ប្រសិទ្ធភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត ឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី ២ មេសា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានរៀប ចំសេចក្តីប្រកាសរបាយការណ៍ អំពីសន្ទស្សន៍ប្រសិទ្ធភាពអភិបាលកិច្ច និងរដ្ឋបាលសាធារណៈថ្នាក់ខេត្តនៅវៀតណាម (PAPI) ឆ្នាំ ២០២៣។
លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំប្រទេសវៀតណាម ថ្លែងសុន្ទរកថាបើក (រូបថត៖ VOV)

ថ្លែងក្នុងពិធីបើកពិធីប្រកាសនោះ លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំប្រទេសវៀតណាម មានប្រសាសន៍ថា របាយការណ៍ PAPI ២០២៣ ត្រូវបានធ្វើឡើងតាមរយៈកម្រងនៃសំណួរជាង ៥០០ ដែលមានអ្នកឆ្លើយសំណួរចំនួនជិត ២០.០០០ នាក់ ដែលជ្រើសរើសដោយចៃដន្យក្នុងចំណោមខេត្ត និងទីក្រុងចំនួន ៦៣ ទូទាំងប្រទេសវៀតណាម។ នេះជាចំនួននៃការសម្ភាសន៍ខ្ពស់បំផុតមិនធ្លាប់មាន ដែលកើនឡើងជិត ២០% បើធៀបនឹងឆ្នាំ ២០២២។

យោងតាមលោកស្រី Ramla Khalidi បើប្រៀបធៀបទៅនឹងរបាយការណ៍ឆ្នាំ ២០២២ របាយការណ៍ PAPI ឆ្នាំមុនមានចំណុចសំខាន់ៗចំនួន ៣ ដែលក្នុងនោះគួរឱ្យកត់សម្គាល់បំផុត គឺការវាយតម្លៃរបស់ប្រជាជនលើកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងវិស័យសាធារណៈ ដែលមានភាពប្រសើរឡើងយ៉ាងច្បាស់លាស់។

“យើងត្រូវបានលើកទឹកចិត្តដោយការយល់ដឹងរបស់ប្រជាជនថា ទម្រង់នៃអំពើពុករលួយក្នុងវិស័យសាធារណៈមួយចំនួនមានភាពប្រសើរឡើងនៅថ្នាក់មូលដ្ឋាន។ នេះជាការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះថា ជាច្រើនឆ្នាំមកហើយ សន្ទស្សន៍អំពើពុករលួយតែងមានទំនាក់ទំនងខ្លាំងបំផុត ជាមួយនឹងការពេញចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរមូលដ្ឋាន”។

នៅក្នុងពិធីប្រកាសនោះ UNDP និងដៃគូអន្តរជាតិបានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាឆ្នាំទី ១៥ ដែល UNDP បានសម្របសម្រួលជាមួយអាជ្ញាធរ និងមូលដ្ឋានវៀតណាម ដើម្បីអនុវត្តរបាយការណ៍ PAPI។ យោងតាមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski ប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែងរបស់វៀតណាមក្នុងការស្តាប់យោបល់របស់ប្រជាជន ដើម្បីកែលម្អរដ្ឋបាលសាធារណៈ ជាប្រការដែលមិនសូវមានប្រទេសច្រើនលើពិភពលោកធ្វើបាននោះទេ។

ទាក់ទិននឹងចំណាត់ថ្នាក់រួមនៃមូលដ្ឋានក្នុងរបាយការណ៍ PAPI ២០២៣ ខេត្ត Thai Nguyen ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងសន្ទស្សន៍ “ការចូលរួមរបស់ប្រជាជនមូលដ្ឋាន”; Khanh Hoa ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង “ភាពបើកចំហ និងតម្លាភាព”; ខេត្ត Bac Lieu ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង “គណនេយ្យភាពចំពោះប្រជាជន” និង “នីតិវិធីរដ្ឋបាលសាធារណៈ”; ខេត្ត Soc Trang ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង "ការគ្រប់គ្រងអំពើពុករលួយក្នុងវិស័យសាធារណៈ"; ខេត្ត Thua Thien Hue ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង "ការផ្តល់សេវាសាធារណៈ"; ខេត្ត Dong Thap ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង "អភិបាលកិច្ចបរិស្ថាន" ហើយទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង "អភិបាលកិច្ចអេឡិចត្រូនិក"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top