• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍វៀតណាម-រ៉ូម៉ានី៖ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមនិងរ៉ូម៉ានី


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីរ៉ូមា៉នី លោកស្រី Vioria Dancila ក្នុងនៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ 
 

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរ៉ូម៉ានី របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០១៩ នោះ ភាគីទាំងពីរ​បានចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ដោយ​ផ្តោត​សំខាន់លើ១៥ចំណុច។

ក្នុងសេចក្តីថ្លែងការណ៍នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី លោកស្រី Vioria Dancila មានបំណង ចង់បង្កើនថែមទៀត កិច្ចសហប្រតិ បត្តិការរវាងភាគីទាំងពីរ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សមិទ្ធ​ផលទទួលបាននាពេលកន្លងទៅ ព្រមទាំងខិតខំប្រឹងប្រែង ជំរុញការបើកទូលាយ កិច្ច​សហប្រ​តិបត្តិការលើបណ្តាវិស័យមានសក្កានភាព។

នាយករដ្ឋមន្ត្រី Viorica Dancila បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដឹកនាំ EU នោះ រ៉ូម៉ានីនឹងមានសកម្មភាពចាំបាច់ ដើម្បីជំរុញការ​ចុះហត្ថលេខា​ជាផ្លូវការ​លើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​ណាម - EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ជាពិសេស បង្កើត​កម្លាំង​ចលករ​សម្រាប់​ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងរវាងវៀតណាមនិង EU និយាយរួមនិង​ទំនាក់​ទំនងរវាង​វៀត​ណាមជាមួយរ៉ូម៉ានីនិយាយដោយឡែក។ នាយករដ្ឋមន្ត្រី Viorica Dancila បានអះអាងនូវ​បំណង​ប្រាថ្នារបស់​រ៉ូម៉ានី ដែលចង់កែលំអរជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផង ដែរ។

ទន្ទឹម​ជាមួយ​គ្នានោះ ភាគីទាំងពីរបានសន្យារក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាសន្តិសុខអន្តរជាតិ ដើម្បី​ផលប្រ​យោជន៍របស់ប្រជាជាតិទាំងអស់។ ភាគីទាំងពីរបានអះ អាងនូវការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើ​មូលដ្ឋានច្បាប់អន្តរ ជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

ភាគីទាំងពីរបានឯកភាពនឹងជំរុញកិច្ចសហប្រតិការក្នុងការអនុវត្តរាល់គម្រោងការដែលស្ថិតក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គនិងទន្លេ Danube ដែលបានព្រមព្រៀងក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា ASEM ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដោយមានការចូលរួមរបស់ទាំងស្ថាប័នមជ្ឈិមនិងមូលដ្ឋានផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីសន្និសីទដាក់ពង្រាយ ភារកិច្ចអភិវឌ្ឍន៍ទីផ្សារមូលបត្រឆ្នាំ២០២៤

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីសន្និសីទដាក់ពង្រាយ ភារកិច្ចអភិវឌ្ឍន៍ទីផ្សារមូលបត្រឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីសន្និសីទដាក់ពង្រាយភារកិច្ចអភិវឌ្ឍន៍ ទីផ្សារមូលបត្រឆ្នាំ ២០២៤។

Top