• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន៖ ពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន

ភាគីទាំងពីរបានឯកភាពគ្នាបន្តគោរពការយល់ដឹងរួម ដែលសម្រេចបានរវាងថ្នាក់ដឹកនាំបក្សទាំងពីរ និងរដ្ឋទាំងពីរ និង “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានដឹកនាំការដោះស្រាយបញ្ហាសមុទ្ររវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋប្រជាមានិតចិន"។
    អគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ រូបថត៖ VOV

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅចិន ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា តបតាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានបញ្ចប់ប្រកបដោយជោគជ័យ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមវៀតណាម - ចិន ស្ដីពីការពង្រឹង និងពង្រីកថែមទៀត ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។ សេចក្ដីថ្លែងការណ៍រួមបានបញ្ជាក់ថា៖

ភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរយុទ្ធសាស្ត្រ ទំនុកចិត្តនយោបាយ ប្រកាន់ខ្ជាប់សមភាព គោរពគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់ទិសដៅដ៏ត្រឹមត្រូវនៃទំនាក់ទំនងវៀតណាម-ចិន; ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងត្រឹមត្រូវដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នា គោរពគ្នាទៅវិញទៅមក រក្សាស្ថានផាពទំនាក់ទំនងវៀតណាម- ចិន រួមដៃក្នាឆ្លើយតបនឹងរាល់បញ្ហាប្រឈមក្នុងតំបន់ និងនៅលើពិភពលោក រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

ភាគីទាំងពីរបានឯកភាពគ្នាជំរុញយ៉ាងសកម្មការតភ្ជាប់ទំនាក់ទំនងយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ជំរុញខ្លាំងការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរស្ដីពីការជំរុញការតភ្ជាប់រវាងក្របខ័ណ្ឌ ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ ជាមួយគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ។

ភាគីទាំងពីរនឹងបន្តពង្រីកតួនាទីនៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ មវៀតណាម - ចិននិងគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការរបរនេសាទត្រីនៅឈូងសមុទ្រ Bac Bo បង្កើនកិច្ចសហប្រតិបត្តិការចែករំលែកតួរលេខឧតុនិយម និងជលសាស្ត្រលើទន្លេក្រហម-ទន្លេ Yuanjiang ទន្លេ Ky Cung- Zuojiang និងទន្លេអន្តរជាតិនានា សំដៅធានាការលើកកម្ពស់សមត្ថភាពទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់។

ទាក់ទិននឹងបញ្ហានៅសមុទ្រ ភាគីទាំងពីរបានឯកភាពគ្នាបន្តគោរពការយល់ដឹងរួម ដែលសម្រេចបានរវាងថ្នាក់ដឹកនាំបក្សទាំងពីរ និងរដ្ឋទាំងពីរ និង កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានដឹកនាំការដោះស្រាយបញ្ហាសមុទ្ររវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋប្រជាមានិតចិន"។ ភាគីទាំងពីរបានឯកភាពបន្តជំរុញការអនុវត្តយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ( DOC) ដោយឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ និងឯកភាព ហើយសម្រេចឲ្យបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ឲ្យបានឆាប់ៗ សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

វៀតណាមអះអាងសារជាថ្មីនូវការប្រកាន់ខ្ជាប់នូវគោលនយោបាយ "ចិនតែមួយ" គាំទ្រទំនាក់ទំនងច្រកសមុទ្រទាំងពីរអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និងបុព្វហេតុ ដ៏ធំធេងឯកភាពចិន ព្រមទាំងប្រឆាំងយ៉ាងដាច់អហង្ការសកម្មភាពបំបែកបំបាក "តៃវ៉ាន់ឯករាជ្យ " គ្រប់ទម្រង់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា។

វៀតណាមគាំទ្រចិនដាក់ពាក្យចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ រក្សាការផ្លាស់ប្តូរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ គោរពពហុភាគីនិយម រួមគ្នាការពារយុត្តិធម៌ និងសុចរិតអន្តរជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

ក្រោយរយៈពេល ៥ ខែបំផុសមក គណៈមេប្រយោគទទួលបានរូបថតប្រមាណ ១ ម៉ឺនសន្លឹករបស់អ្នកថតរូបចំនួន ១ ០០០ នាក់ មកពីខេត្ត ក្រុងទាំង ៦៣។

Top