• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមវៀតណាម-គុយបា

នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វៀតណាមនិងគុយបាបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយក្នុងសម័យកាលថ្មី។
ទិដ្ឋភាពជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំទាំងពីរ។ (រូបថត៖ VNA)

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ទទួលសេចក្ដីអញ្ជើញរបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez និងលោកជំទាវ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam និងលោកជំទាវបានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋគុយបាពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានជួបពិភាក្សាការងារជាមួយលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel Bermúdez; ជួបសវនាការជាមួយប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សារដ្ឋគុយបាលោក Esteban Lazo Hérnandez និងនាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ក៏បានជួបសម្ដែងការគួរសមជាមួយអគ្គមគ្គុទេសបដិវត្តគុយបា លោកនាយឧត្តមសេនីយ៍ Raúl Castro Ruz ផងដែរ។

ក្នុងជំនួបពិភាក្សា និងជំនួបសវនាការទាំងនេះ ថ្នាក់ដឹកនាំវៀតណាម និងគុយបាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទៅកាន់ប្រទេសគុយបា។ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនាំទំនាក់ទំនងវៀតណាម-គុយបាឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍដ៏ពិតប្រាកដ ប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសង្គមនិយម ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និមួយៗនិងលើពិភពលោក។

ភាគីទាំងពីរបានឯកភាពជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; សង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្សទាំងពីរ ដើរតួនាទីជាមូលដ្ឋានគ្រឹះនយោបាយ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត គណៈកម្មាធិការបក្សទីក្រុង មូលដ្ឋាន និងទីភ្នាក់ងារជំនាញនៃប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរបានប្រកាសឆ្នាំ ២០២៥ ជា ឆ្នាំមិត្តភាពវៀតណាម - គុយបា ដោយឯកភាពសម្របសម្រួលគ្នាក្នុងការរៀបចំសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥)។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពស្រដៀងគ្នាទាំងស្រុងក្នុងបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា; ឯកភាពគ្នាចាត់ទុកថា ជម្លោះអន្តរជាតិចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានទទួលស្គាល់តួនាទីរបស់សហគមន៍រដ្ឋអាមេរិកឡាទីន និងការាបៀន (CELAC) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡាទីន (FEALAC) ក្នុងការជំរុញទំនាក់ទំនងមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែក ការសន្តោសប្រណី និងការរួមរស់ដោយសន្តិភាព ដូចមានចែងក្នុងសេចក្តីប្រកាសអាមេរិកឡាទីននិងការីបៀន ជាតំបន់សន្តិភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top