សេចក្តីថ្លែងការណ៍រួមបានអះអាងថា
ចាប់តាំងពីការបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៧
ទំនាក់ទំនងវៀតណាម-ប្រេស៊ីលទទួលបានវឌ្ឍនភាពសំខាន់លើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច
វប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋាន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលរួមនិងការយល់ដឹងអំពីផលប្រយោជន៍រួមនៃចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងប្រេស៊ីល
- វៀតណាម ភាគីទាំងពីរបានឯកភាពក្នុងការលើកកំពស់ទំនាក់ទំនងទ្វេភាគី
ទៅជាដៃគូយុទ្ធសាស្ត្រ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម
ទាក់ទងនឹងនយោបាយ
វៀតណាមនិងប្រេស៊ីលបានព្រមព្រៀងបន្តពង្រឹងទំនាក់ទំនងផ្លូវការជាន់ខ្ពស់
លើគ្រប់បណ្តាញ
ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន; បានឯកភាពពង្រឹងការសម្របសម្រួល ការគាំទ្រគ្នាទៅវិញទៅមក
ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំពោះសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
វៀតណាមគាំទ្របំណងចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ
ក្នុងករណីដែលទីភ្នាក់ងារនេះត្រូវបានកែទម្រង់។
ទាក់ទិននឹងទំនាក់ទំនងសេដ្ឋកិច្ច
វៀតណាម-ប្រេស៊ីលប្តេជ្ញានឹងខិតខំនាំ យកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០
ពាន់លានដុល្លារនៅឆ្នាំក្រោយ និងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
ទាក់ទិននឹងបញ្ហាផ្សេងទៀត
វៀតណាម និងប្រេស៊ីលបានអះអាងឡើងវិញនូវការគោរពច្បាប់អន្តរជាតិរបស់ប្រទេសនីមួយៗ
ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងគាំទ្រការដោះស្រាយជម្លោះក្នុងទំនាក់ទំនងអន្តរជាតិដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ
រួមទាំងការគោរពនិងអនុវត្តន៍ប្រកបដោយសុឆន្ទៈរាល់បទប្បញ្ញត្តិនៃច្បាប់អន្តរជាតិអំពីសមុទ្រនិងមហាសមុទ្រ
ជាពិសេសគឺ UNCLOS ១៩៨២; បន្តកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
និងលើកកម្ពស់ទំនាក់ទំនងប្រេស៊ីលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន៕