• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សៀវភៅរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ស្ដីពីការទូតវៀតណាម - ត្រីវិស័យសម្រាប់កិច្ចការបរទេសក្នុងស្ថានភាពថ្មី

សៀវភៅនេះបានប្រមូល និងរៀបចំជាប្រព័ន្ធនូវអត្ថបទ សុន្ទរកថា បទសម្ភាសន៍ លិខិត សារទូរលេខ ជាង ៨០ ក្នុងសកម្មភាពកិច្ចការបរទេសរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងអំឡុងពេលជាង ២ ទសវត្សរ៍ ចាប់ពីឆ្នាំ ២០០១ មក។
គណៈប្រតិភូដែលអញ្ជើញចូលរួមពិធីបង្ហាញមុខសៀវភៅរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។ (រូបថត៖ VOV)

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងការបរទេស គណៈទាក់ទងបរទេសមជ្ឈិម គណៈកម្មការឃោសនាអប់រំមជ្ឈិម ក្រសួងការបរទេសវៀតណាម និងគ្រឹះស្ថានបោះ ពុម្ពផ្សាយនយោបាយជាតិ Truth បានរៀបចំពិធីបង្ហាញមុខសៀវភៅ ការកសាង និង អភិវឌ្ឍការទូតនិងកិច្ចការបរទេសវៀតណាមគ្រប់ជ្រុងជ្រោយ ទំនើប ពោរពេញដោយ អត្តសញ្ញាណ ដើមឬស្សីវៀតណាម របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

សៀវភៅនេះបានប្រមូល និងរៀបចំជាប្រព័ន្ធនូវអត្ថបទ សុន្ទរកថា បទសម្ភាសន៍ លិខិត សារទូរលេខ ជាង ៨០ ក្នុងសកម្មភាពកិច្ចការបរទេសរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងអំឡុងពេលជាង ២ ទសវត្សរ៍ ចាប់ពីឆ្នាំ ២០០១ មក។ ខ្លឹមសារ នៃសៀវភៅនេះមានបីផ្នែក៖ តួនាទីសំខាន់ និងការរួមចំណែកយ៉ាងធំធេងនៃកិច្ចការបរ ទេសក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ; កិច្ចការបរទេសរបស់វៀតណាម ដើម្បី ឯករាជ្យ ភាពម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; សញ្ញា សម្គាល់នៃកិច្ចការបរទេស និងការទូត។

ថ្លែងមតិក្នុងពិធីនេះ អចិន្ត្រៃយ៍នៃគណៈលេខា និងជាប្រធានគណៈចាត់តាំង មជ្ឈិម លោកស្រី Truong Thi Mai បានអះអាងថា សៀវភៅរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong គឺជាត្រីវិស័យរបស់បក្សកុម្មុយនិស្តវៀតណាម និងជាមូលដ្ឋាន ទ្រឹស្តីជាក់ស្តែងអំពីកិច្ចការបរទេសក្នុងស្ថានភាពថ្មី។ សម្រាប់មិត្តភក្តិអន្តរជាតិ សៀវភៅនេះនឹងក្លាយជាឯកសារកិច្ចការបរទេសដ៏ មានតម្លៃអំពីគោលនយោបាយកិច្ចការបរទេសរបស់បក្ស និងរដ្ឋនោះគឺ៖ ឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និង ពហុភាគីភាវូបនីយកម្មនូវទំនាក់ទំនង ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងម្ចាស់ការ; ជាមិត្តភក្តិ ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលទទួលខុស ត្រូវនៃសហគមន៍អន្តរជាតិ។ លើសពីនេះ ខ្លឹមសារនៃសៀវភៅនេះក៏បង្ហាញយ៉ាង ជ្រាលជ្រៅនូវការស្រុះចិត្តគំនិត ការគាំទ្រ និងការលើកទឹកចិត្តរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ សមាជិករដ្ឋសភា អ្នកនយោបាយ និងអ្នកប្រាជ្ញបរទេសសម្រាប់កិច្ច ការបរទេស និងការទូតរបស់វៀតណាមផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top