• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សៀវភៅរបស់លោកអគ្គលេខាបក្ស៖ “ត្រីវិស័យ” សម្រាប់សកម្មភាពកិច្ចការបរទេស

លោក Tran Phuoc Anh ប្រធានមន្ទីរកិច្ចការបរទេសនៃទីក្រុងហូជីមិញបានចាត់ទុកថា ស្នាដៃនេះមានតម្លៃណាស់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង គឺពិតជា “ត្រីវិស័យ” សម្រាប់សកម្មភាពកិច្ចការបរទេស និងសកម្មភាពការទូតរបស់វៀតណាម។
សៀវភៅ “ការកសាង និងអភិវឌ្ឍន៍កិច្ចការបរទេស និងការទូតវៀតណាមយ៉ាងទូលំទូលាយ ទំនើប និងប្រកបដោយអត្តសញ្ញាណយ៉ាងស៊ីជម្រៅ” “ឬស្សីវៀតណាម” របស់អគ្គលេខាបក្ស លោក Nguyen Phu Trong

ក្នុងបរិបទដែលសកម្មភាពកិច្ចការបរទេស និងការទូតរបស់វៀតណាមសម្រេចបានសមិទ្ធិផលលេចធ្លោខ្លាំងក្នុងឆ្នាំ ២០២៣ សៀវភៅ “ការកសាង និងអភិវឌ្ឍន៍កិច្ចការបរទេស និងការទូតវៀតណាមយ៉ាងទូលំទូលាយ ទំនើប និងប្រកបដោយអត្តសញ្ញាណយ៉ាងស៊ីជម្រៅ” “ឬស្សីវៀត ណាម” របស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅពេលបានបោះពុម្ភផ្សាយទទួលបានភ្លាមការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកអាន ជាពិសេសកម្មាភិបាល និងបក្ខជនដែលធ្វើការក្នុងវិស័យកិច្ចការបរទេស និងការទូត។

លោក Tran Phuoc Anh ប្រធានមន្ទីរកិច្ចការបរទេសនៃទីក្រុងហូជីមិញបានចាត់ទុកថា ស្នាដៃនេះមានតម្លៃណាស់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង គឺពិតជា “ត្រីវិស័យ” សម្រាប់សកម្មភាពកិច្ចការបរទេស និងសកម្មភាពការទូតរបស់វៀតណាម។ លោក Tran Phuoc Anh បានអះអាងថា សៀវភៅរបស់លោកអគ្គលេខាបក្សពិតជាជាសៀវភៅណែនាំដ៏មានតម្លៃជាក់ស្តែង ដែលជួយកម្មាភិបាលកំពុងបំពេញការងារក្នុងវិ័យកិច្ចការបរទេសក្នុងទីក្រុង យល់កាន់តែស៊ីជម្រៅនូវទស្សនៈ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ លើកិច្ចការបរទេស; បន្តបង្រួបបង្រួម និងស្រុះចិត្តគំនិត បំពេញភារកិច្ចនយោបាយរបស់ខ្លួន រួមចំណែកជាមួយបក្ស រដ្ឋាភិបាល និងប្រជាជន ក្នុងការកសាងទីក្រុងទៅជាទីក្រុងដ៏ឆ្លាតវៃ និងទំនើប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top