• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិស្សានុសិស្សវៀតណាមទទួលបានពិន្ទុខ្ពស់បំផុតក្នុងការប្រឡង អូឡាំពិក​រូបវិទ្យាអាស៊ី - ប៉ាស៊ីហ្វិក

នាយប់ថ្ងៃទី ២៣ ខែឧសភាក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសលទ្ធផលរបស់ក្រុមជម្រើសជាតិវៀតណាម ដែលបានចូលរួមការប្រឡងអូឡាំពិករូបវិទ្យា អាស៊ី - ប៉ាស៊ីហ្វិក (APhO)។

ក្រុមជម្រើសជាតិវៀតណាម ដែលបានចូលរួមការប្រឡងអូឡាំពិករូបវិទ្យា អាស៊ី - ប៉ាស៊ីហ្វិក (APhO)


តាមនោះ សិស្សានុសិស្សទាំង ៨ នាក់សុទ្ធតែទទួលបានរង្វាន់ រួមមាន៖ មេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿង មេដាយសំរិទ្ធចំនួន ៣ គ្រឿង និងប័ណ្ណសរសើរចំនួន ២។ ជាក់ស្ដែង ប្អូន Nguyen Manh Quan និងប្អូន Tran Quang Vinh ជាសិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យជំនាញហាណូយ - Amsterdam នៃទីក្រុងហាណូយទទួលបានមេដាយមាស។ ក្នុងនោះ ប្អូន Nguyen Manh Quan ទទួលបានពិន្ទុខ្ពស់បំផុតក្នុងសម័យប្រឡង ហើយត្រូវបានប្រធាន APhO ប្រគល់ប័ណ្ណសរសើរ។ នេះជាលើកដំបូងហើយ ដែលសិស្សានុសិស្សវៀតណាមទទួលបានស្នាដៃនេះនៅពេលចូលរួមប្រឡង APhO ។ សូមបញ្ជាក់ថា ប្រទេសតៃវ៉ាន់ (ចិន) បានទទួលរៀបចំសម័យប្រឡងអូឡាំពិករូបវិទ្យាអាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ ២០២១ ដោយទាក់ទាញបានការចូលរួមរបស់ក្រុមសិស្សានុសិស្សចំនួន ២១ ក្រុមដោយមានបេក្ខជនជាសិស្សានុសិស្សចំនួន ១៨១ នាក់ មកពីបណ្ដាប្រទេស និងតំបន់ដែនដីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 
 

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្នុងរដ្ឋធានី Algiers នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។

Top