• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិល្បករឆ្នើម Sang Set រួមចំណែកថែរក្សានិងអភិវឌ្ឍន៍វប្បធម៌ខ្មែរ

សិល្បករឆ្នើម Sang Set (ឈ្មោះពិតជា Thach Set) កើតនៅឆ្នាំ ១៩៥២ ជាជនជាតិខ្មែរនៅខេត្តត្រាវិញ។ លោកជាអ្នកស្រាវជ្រាវវប្បធម៌ជនជាតិខ្មែរ ព្រមទាំងជាអ្នកទ្រឹស្តី អ្នករិះគន់ល្ខោន ដែលបានចូលរួមចំណែកជាច្រើនក្នុងការ អភិរក្សនិងអភិវឌ្ឍវប្បធម៌ខ្មែរ។
  សិល្បៈករឆ្នើម Thach Set។ (រូបថត៖ VOV)  
  ស្នាដៃមួយចំនួនរបស់សិល្បករឆ្នើម Thach Set។  

សិល្បករឆ្នើម Sang Set មានការយល់ដឹងយ៉ាងជ្រៅជ្រះ ហើយអាចអនុវត្តន៍បំណិនវប្បធម៌ប្រជាប្រិយខ្មែរជាច្រើន តាមរយៈដំណើរការសិក្សា សម្រាំង ស្រាវជ្រាវ និងនិពន្ធចាប់ពីឆ្នាំ ១៩៧៦ មក។ ប្រៀបខ្លាំងរបស់លោកគឺ មានបទពិសោធន៍ធ្វើសកម្មភាពក្នុងវិស័យសិល្បៈអាជីព គឺក្រុមសិល្បៈ Anh Binh Minh ខេត្តត្រាវិញ ក្នុងអំឡុងពេល ១៤ ឆ្នាំ (១៩៧៦ - ១៩៩០) ហើយបានឆ្លងកាត់មុខតំណែងគ្រប់គ្រងជាច្រើនក្នុងវិស័យវប្បធម៌សង្គមដូចជា៖ ប្រធានការិយាល័យជំនាញនៃមន្ទីរវប្បធម៌ ព័ត៌មាន និងកីឡាខេត្តត្រាវិញ (១៩៩០ - ១៩៩៣); នាយកមជ្ឈមណ្ឌលវប្បធម៌ខេត្តត្រាវិញ (១៩៩៣ - ១៩៩៩); អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្តត្រាវិញ (១៩៩៩ - ២០០៤); នាយករងស្ថានីយ៍វិទ្យុ ទូរទស្សន៍ខេត្តត្រាវិញ (២០០៤ - ២០១២)។ សិល្បករឆ្នើម Sang Set បានឲ្យដឹងថា៖

“សិល្បៈល្ខោន របាំ អក្សរសិល្ប៍ គឺជាអ្វីៗដែលខ្ញុំបាននិងកំពុងធ្វើ។ សំណង់ស្រាវជ្រាវទាំងនេះ កំពុងត្រូវបានមជ្ឈិមវិនិយោគ បោះពុម្ព ហើយផ្សព្វផ្សាយទូទាំងប្រទេស បណ្ណាល័យនៃបណ្ដាខេត្តសុទ្ធតែមានដែរ។ ការងារប្រចាំថ្ងៃរបស់ខ្ញុំគឺ ចងក្រង កែតម្រូវ បោះពុម្ពផ្សាយ ហើយទទួលខុសត្រូវលើព្រឹត្តិប័ត្រពិសេសអំពីវប្បធម៌សិល្បៈខ្មែរនៃខេត្តត្រាវិញ។ នេះគឺជាព្រឹត្តិប័ត្រពិសេសជាភាសាខ្មែរតែមួយគត់នៃតំបន់ Nam Bo ដែលត្រូវបានប្រើប្រាស់សម្រាប់តំបន់ទាំងមូល ហើយអ្នកនិពន្ធមិនត្រឹមតែនៅខេត្តត្រាវិញប៉ុណ្ណោះទេ ថែមទាំងនៅក្រៅខេត្តផងដែរ។ ព្រឹត្តិប័ត្រវប្បធម៌សិល្បៈពិសេសខេត្តត្រាវិញមកដល់ពេលនេះមាន៣១ច្បាប់។ ច្បាប់នីមួយៗមាន ៥០ ទំព័រ ចំណែកឯច្បាប់ពិសេសមាន ១៥០ ទំព័រជាភាសាខ្មែរ។ ខ្ញុំក៏បានចងក្រងមេរៀនដើម្បីបង្រៀនពីទំនៀមទម្លាប់និងពិធីសាសនារបស់ប្រជាជនតំបន់ Nam Bo ដែលត្រូវបានបោះពុម្ពជាសៀវភៅសិក្សាកាលពីឆ្នាំ ២០១២ផងដែរ”។

សិល្បករឆ្នើម Thach Set ជាអ្នកនិពន្ធនៃសៀវភៅរាប់សិបក្បាល (ដូចជាសិល្បៈល្ខោនយីកេខ្មែរ Nam Bo; សិល្បៈរបាំ; ទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ Nam Bo ជាដើម)។ និយាយអំពីសិល្បករឆ្នើម Thach Set ព្រះតេជគុណ Kim Manh សមាជិកសមាគមអក្សរសាស្ត្រសិល្បៈខេត្តត្រាវិញ និងជាសមាជិកសមាគមអក្សរសាស្ត្រសិល្បៈបណ្ដាជនជាតិភាគតិចនៅវៀតណាម បានវាយតម្លៃថា៖

“សិល្បករឆ្នើម Thach Set ជាសិល្បករពូកែ ដែលមានទេពកោសល្យពិសេស និងបទពិសោធន៍ជាច្រើនឆ្នាំមកហើយ។ សិល្បករឆ្នើម Thach Set មានប្រៀបខ្លាំង គឺការនិពន្ធបទចម្រៀង កំណាព្យ ល្ខោនយីកេពិរោះណាស់ ព្រមទាំងពូកែបកប្រែពីភាសាខ្មែរទៅវៀតណាមទៀតផង។ លោកក៏ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមវប្បធម៌។ នៅក្រុមសិល្បៈ Anh Binh Minh នៅខេត្តត្រាវិញ សិល្បករឆ្នើម Thach Set ជារៀមច្បង។ លោកជានិច្ចកាលយកចិត្តទុកដាក់ដល់អត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ”។

ដោយធ្លាប់កាន់តំណែងជាប្រធានក្រុមសិល្បៈអាជីពខ្មែរ Anh Binh Minhសិល្បករឆ្នើម Thach Set មានស្នាដៃមួយចំនួនដែលទទួលបានពានរង្វាន់ក្នុងប្រទេស តាមរយៈក្រុមសិល្បៈនេះ។ ក្នុងអំឡុងពេលធ្វើសកម្មភាពសិល្បៈ លោកធ្លាប់ បានរដ្ឋាភិបាលវៀតណាមបញ្ជូនទៅកម្ពុជាក្នុងនាមជាអ្នកជំនាញការផ្នែកវប្បធម៌។ ជាពិសេស លោក Thach Set គឺជាអ្នកបកប្រែស្នូលម្នាក់ ដែលបានចូលរួមក្នុងការចងក្រងវចនានុក្រមខ្មែរ-វៀតណាម វៀតណាម-ខ្មែរ ដែលជាសំណង់ស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំមួយ។ សិល្បករ Thach Set បានឲ្យដឹងថែមទៀតថា៖

“វចនានុក្រម គឺជាគម្រោងដែលក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម សហការអនុវត្តន៍ជាមួយក្រសួងអប់រំ និងយុវជនកម្ពុជា។ ខ្ញុំជាសមាជិកក្នុងក្រុមចងក្រងវចនានុក្រមនោះ។ ដំបូងឡើយ ខ្ញុំចង់ធ្វើការតែម្នាក់ឯងជា ៣ ភាសា គឺ វៀតណាម អង់គ្លេស និងខ្មែរ។ បន្ទាប់នោះ ខ្ញុំឈប់ មិនធ្វើជា៣ភាសាទៀតឡើយ ព្រោះវាចំណាយពេលច្រើនពេក។ ក្រុមចងក្រងវចនានុក្រមត្រូវធ្វើការអស់រយៈពេលជាង ១ ឆ្នាំទើបសម្រេចវចនានុក្រមរួចរាល់។ បច្ចុប្បន្ននេះ មានក្រុមសិល្បៈខ្មែរអាជីពចំនួន៥នៅតំបន់ Nam Bo រួមមាន ត្រាវិញ សុកត្រាំងបាកលៀវ កាម៉ាវ និងកៀនយ៉ាង។ បំណងប្រាថ្នារបស់ខ្ញុំគឺឆាប់មានរោងល្ខោនសិល្បៈខ្មែរ Nam Bo ហើយលើកកម្រិតក្រុមសិល្បៈខ្មែរ Anh Binh Minh ទៅជារោងល្ខោនសិល្បៈ Anh Binh Minh នៅខេត្តត្រាវិញ”។

នៅឆ្នាំ ២០១៦ លោក Thach Set ត្រូវបានប្រធានរដ្ឋប្រគល់ជូនកិត្តិនាមជាសិល្បករឆ្នើម ដោយសារមានការរួមចំណែកជាច្រើនក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌របស់ជនជាតិ។ ទោះបីចូលនិវត្តន៍ហើយក៏ដោយ ក៏សិល្បករឆ្នើម Thach Set នៅតែសង្វាតសម្រាំង ស្រាវជ្រាវ និងចងក្រងស្នាដៃវប្បធម៌អរូបីរបស់ជនជាតិខ្មែរ។ នេះជាឯកសារដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីលក្ខណៈវិសេសវិសាលនៃវប្បធម៌ខ្មែរ;  ព្រមទាំងជួយមជ្ឈដ្ឋានអ្នកអក្សរសាស្ត្រ សិល្បករ ក្នុងការស្រាវជ្រាវ បង្ហាត់បង្រៀន និងសម្ដែងបណ្ដាទម្រង់សិល្បៈវប្បធម៌របស់ជនជាតិខ្មែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top