• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្សារៀនសូត្រតាមគំរូរបស់លោកប្រធានហូជីមិញក្នុងដំណាក់កាលបច្ចុប្បន្ន

លោកប្រធានហូជីមិញ (១៨៩០-១៩៦៩) គឺជាជន កុម្មុយនិស្តដ៏មហិមារម្នាក់ ជាវីរជនជាតិឈ្លាសវៃ ជាយុទ្ធជនអន្តរជាតិឆ្នើម ដែលបានប្រយុទ្ធដោយមិនចេះនឿយហត់ និងលះបង់ជីវិតរបស់ខ្លួនដើម្បីមាតុភូមិ និងប្រជាជន ហើយក្លាយជាគំរូដ៏ភ្លឺស្វាងសម្រាប់ប្រជាជនវៀតណាមគ្រប់ជំនាន់ សិក្សារៀនសូត្រនិងអនុវត្តតាម។
លោកប្រធានហូជីមិញ (១៨៩០-១៩៦៩) គឺជាជនកុម្មុយនិស្តដ៏មហិមារ ជាវីរជនជាតិឈ្លាសវៃ និងជាយុទ្ធជនអន្តរជាតិឆ្នើម… (រូបថត៖ dangcongsan.vn)

ក្នុងឱកាសរំលឹកខួបលើកទី ១៣៣ នៃថ្ងៃកំណើតរបស់លោក (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២៣) ក្រសួង ស្ថាប័ន និងអង្គការមហាជនជាច្រើននៅវៀតណាម នៅពេលធ្វើការវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ ០១ របស់ការិយាល័យនយោបាយ ស្តីពីការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់ហូជីមិញ បានចាត់ទុកថា  ការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថហូជីមិញ បានក្លាយជាការងារប្រចាំរបស់កម្មាភិបាល បក្ខជន និងប្រជាជនទូទាំងប្រទេស។ នៅទូទាំងប្រទេស បានលេចចេញគំរូល្អៗ ការងារជាក់ស្តែងពោរពេញទៅដោយអត្ថន័យ និងមានការរីកសាយភាយក្នុងសហគមន៍សង្គម អំពីការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថហូជីមិញ។

គំរូមួយក្នុងចំណោមគំរូសិក្សារៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញ គឺសន្និសីទ ៣០ នាទីដើម្បីចងចាំនិងអនុវត្តន៍របស់គណៈកម្មាធិការបក្សឃុំ Phu Tan ស្រុក Chau Thanh ខេត្ត Soc Trang។ នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃចន្ទ ទី ១ នៃខែនីមួយៗ ឃុំ Phu Tan តែងតែរៀបចំប្រជុំជីវភាព ស្តីពីការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថហូជីមិញ។ ក្នុងសន្និសីទនេះ កម្មាភិបាល បក្ខជនមូលដ្ឋាន បានសិក្សាស្វែងយល់ពីឯកសារអំពីបុព្វហេតុនិងអាយុជីវិតមហិមាររបស់លោកប្រធានហូជីមិញ។ លើសពីនេះ គណៈកម្មាធិការបក្សឃុំ Phu Tan ក៏បានអនុវត្តន៍បទយកការណ៍ ស្តីពីគំរូប្រកបដោយប្រសិទ្ធភាពក្នុងការសិក្សា និងធ្វើតាមលោកប្រធានហូជីមិញ តាមរយៈនោះ បង្កើតឱ្យមានការរីករាលដាលយ៉ាងទូលំទូលាយក្នុងការអនុវត្តសេចក្តីសន្និដ្ឋាន លេខ ០១ របស់ការិយាល័យនយោបាយ ក្នុងតំបន់។ លោក Huynh Thai Quoc អនុលេខាគណៈកម្មាធិការបក្សឃុំ Phu Tan ស្រុក Chau Thanh បានឲ្យដឹងថា៖

សមមិត្តក្នុងគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងលេខាសាខាបក្ស ប្រធានផ្នែក និងអង្គការមហាជននានាបានចូលរួមកិច្ចប្រជុំ ដើម្បីមើលឯកសារ របាយការណ៍ ក៏ដូចជាប្រធានបទ រួចនាំយកឯកសារនោះទៅផ្សព្វផ្សាយក្នុងកិច្ចប្រជុំជីវភាព ដើម្បីសាខាបក្សអាចស្វែងយល់បន្ថែម ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សមាជិករបស់ខ្លួន សមាជិកសហជីព ក៏ដូចជាសាធារណជនទូទៅ

យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Soc Trang   ក្រោយរយៈពេល៣ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ០១ នៃការិយាល័យនយោបាយ នីតិកាលទី១៣ ការសិក្សារៀនសូត្រនិងអនុវត្តន៍តាមសតិអារម្មណ៍ សីលធម៌ និងរចនាបថហូជីមិញ បានក្លាយជាការងារជាប្រចាំ ដោយស្មារតីភ្ញាក់រលឹក របស់កម្មាភិបាល បក្ខជន និងប្រជាពលរដ្ឋក្នុងខេត្តនីមួយៗ។ ដូច្នេះហើយ ក្នុងខេត្តមានគំរូ និងការងារជាក់ស្តែង   និងមានអត្ថន័យជាច្រើនសម្រាប់សហគមន៍ និងសង្គម ដូចជា៖ គំរូ ក្រុមត្រួតពិនិត្យសហគមន៍”, "ក្រុមប្រឹក្សាវេជ្ជសាស្ត្រសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩” “ផ្ទះបាយនៃក្តីមេតាធម៌” “ជើងរថយន្តក្រុងនៃក្តីមេតាធម៌ - រួមគ្នាដើម្បីជំនះជំងឺរាតត្បាតគំរូ ហាងលក់ទំនិញសូន្យដុង - ចែករំលែកក្តីស្រលាញ់ និង ៣០នាទីដើម្បីចងចាំ និងធ្វើសកម្មភាព”...

ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថហូជីមិញ ត្រូវបានសហជីពគ្រប់ជាន់ថ្នាក់នៃសហព័ន្ធពលកម្មវៀតណាម អនុវត្តន៍ជាក់ស្តែងក្នុងសកម្មភាពនីមួយៗ នៃការថែរក្សាសមាជិកសហជីព និងនិយោជិត ក៏ដូចជាតាមរយៈចលនាប្រឡងប្រណាំង និងក្នុងការកសាងវណ្ណៈកម្មករទំនើប និងរឹងមាំ។   ដំណាក់កាល ២០២១ - ២០២២ សហជីពគ្រប់លំដាប់ថ្នាក់បានឃោសនា និងប្រមូលផ្តុំសមូហភាព និងបុគ្គលរាប់រយពាន់នាក់មកចុះឈ្មោះសិក្សារៀនសូត្រនិងធ្វើតាមលោកប្រធានហូជីមិញ ដែលមានការងារជាក់ស្តែងជាង ៩៦៦.០០០   កសាងគំរូល្អៗបានជិត ៣.០០០ ។ លោកស្រី Hoang Thi Nhu Thanh ប្រធានក្រុមប្រឹក្សាគ្រប់គ្រងទីផ្សារ Dong Ba ទីក្រុង Hue បានចែករំលែកថា៖

ខ្ញុំមើលឃើញថា យើងស្វែងយល់ សិក្សាតាមលោកប្រធានដែលតែងតែយល់ប្រជាជន គោរពប្រជាជន និងជិតស្និទ្ធជាមួយប្រជាជន។ ខ្ញុំយកខ្លួនខ្ញុំជាគំរូសម្រាប់អាជីវករ ធ្វើតាម។ ក្នុងដំណើរការធ្វើការជាមួយអាជីវករ ខ្ញុំតែងតែផ្លាស់ប្តូរគំនិត និងវិធីធ្វើអ្វីៗ ដើម្បីឲ្យគ្រប់គ្នាបានដឹង យល់ និងពិភាក្សាជាមួយគ្នា ផ្តល់យោបល់ដោយស្មោះ និងអនុវត្តជាមួយគ្នា

ជម្រុញការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ គឺជាកិច្ចការសំខាន់ក្នុងការអប់រំនយោបាយ សតិអារម្មណ៍ សីលធម៌ និងរបៀបរស់នៅរបស់កម្មាភិបាល សមាជិកសហជីព បុគ្គលិក ជាពិសេសកម្មាភិបាល បក្ខជននិងប្រជាជនទូទាំងប្រទេស។ ជម្រុញ និងបង្កើតការផ្លាស់ប្តូរខ្លាំងជាងទៀត ពី ការសិក្សាទៅជាការ ធ្វើតាមពោលគឺ ធ្វើឱ្យការសិក្សារៀនសូត្រនិងធ្វើតាមលោកប្រធានហូជីមិញ ជាតម្រូវការផ្ទាល់ខ្លួន និងជាប្រចាំ បង្កើតកម្លាំងថ្មី ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានលើកឡើងថា៖

យើងត្រូវតែចម្លង និងពង្រឹងបន្ថែមនូវគំរូល្អ និងមានប្រសិទ្ធភាពក្នុងការសិក្សារៀនសូត្រនិងធ្វើតាមលោកប្រធាន។ ដើម្បីធ្វើឱ្យចលនា សិក្សា និងធ្វើតាមលោកប្រធានក្នុងការងារជាក់ស្តែងនីមួយៗ ក្លាយជាសកម្មភាពប្រចាំបន្ថែមទៀត ដើម្បីផលប្រយោជន៍សមរម្យរបស់សមាជិកសហជីព

ទន្ទឹមនឹងនោះ ដើម្បីដឹកនាំអំពីការបន្តជំរុញការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញក្នុងមូលដ្ឋាននាពេលខាងមុខ លោកស្រី Ho Thi Cam Dao អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Soc Trang បានសង្កត់ធ្ងន់ថា៖

ត្រូវផ្តោតលើការស្រាវជ្រាវ កសាងគំរូល្អ វិធីសាស្ត្រធ្វើការមានប្រសិទ្ធភាព ជម្រុញការរកឃើញ បំប៉ន់ លើកតម្កើង ផ្សព្វផ្សាយ ពង្រីកគំរូល្អក្នុងការសិក្សារៀនសូត្រនិងធ្វើតាមលោកអ៊ំហូ ដើម្បីបង្កើតឱ្យមានការផ្សព្វផ្សាយ  រីកពាសពេញខេត្ត កែលំអខ្លឹមសារ វិធីសាស្រ្ត និងទម្រង់នៃការរៀនសូត្របន្ថែមទៀត ផ្សព្វផ្សាយអំពីសតិអារម្មណ៍ សីលធម៌ និងរចនាបទជីមិញ ក្នុងចំណោមកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន និងប្រជាជន ជាពិសេសក្នុងជំនាន់យុវជន

ក្នុងបុព្វហេតុនៃការផ្លាស់ប្តូរប្រទេសជាតិ និងសមាហរណកម្មជាមួយពិភពលោក បុព្វហេតុ និងបុគ្គលលក្ខណៈរបស់លោកប្រធានហូជីមិញ គឺជាទ្រព្យសម្បត្តិខាងស្មារតីដែលមិនអាចកាត់ថ្លៃបាន ជាភ្លើងគប់បំភ្លឺ ទៅការតស៊ូដើម្បីឯករាជ្យ និងសេរីភាព ដើម្បីលទ្ធិសង្គមនិយមរបស់ប្រជាជនវៀតណាម។ ការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ គឺបន្តកសាងមូលដ្ឋានស្មារតីរឹងមាំនៃជីវភាពសង្គម កសាងវប្បធម៌ និងមនុស្សវៀតណាម ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការពារមាតុភូមិយ៉ាងរឹងមាំ ដើម្បីគោលដៅប្រជាជនអ្នកមាន ប្រទេសជាតិសម្បូររុងរឿង ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

ក្នុងការចងចាំអនុស្សាវរីយ៍របស់មនុស្សជាច្រើន លោកអគ្គលេខាបក្សគឺជាមនុស្សម្នាក់ដ៏ស្និទ្ធស្នាល សាមញ្ញ និងស្រឡាញ់ បងប្អូនជនរួមជាតិជានិច្ច។

Top