• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាអាស៊ានអំពីការរួមបញ្ចូលរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខទៅក្នុង សសរស្តម្ភសហគមន៍អាស៊ាន

ក្នុងនាមជាប្រទេសដែលតែងតែយកចិត្តទុកដាក់ដល់តួនាទីរបស់ស្ត្រីក្នុងការកសាង ពង្រឹងសន្តិភាពនិងសន្តិសុខនោះ វៀតណាមមានការរួមវិភាគទានជាក់ស្តែងជាច្រើន ដើម្បីជំរុញខ្លាំងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ក្នុង អាស៊ាន ជាពិសេសក្នុងអាណត្តិធ្វើជាប្រធានអាស៊ានឆ្នាំ២០២០។

ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ TTXVN)

 

នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេសវៀតណាមបានរៀបចំសិក្ខាសាលា អាស៊ានស្តីពីការរួមបញ្ចូលរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខទៅក្នុងសសរស្តម្ភ សហគមន៍អាស៊ានតាមទម្រង់ផ្ទាល់មុខគួបផ្សំនឹងប្រព័ន្ធវីដេអូ។ ថ្លែងមតិបើកសិក្ខា សាលា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានអះអាងថា ក្នុងនាមជាប្រទេសដែលតែងតែយកចិត្តទុកដាក់ដល់តួនាទីរបស់ស្ត្រីក្នុងការកសាង ពង្រឹងសន្តិភាពនិងសន្តិសុខនោះ វៀតណាមមានការរួមវិភាគទានជាក់ស្តែងជាច្រើន ដើម្បីជំរុញខ្លាំងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ក្នុង អាស៊ាន ជាពិសេសក្នុងអាណត្តិធ្វើជាប្រធានអាស៊ានឆ្នាំ២០២០។ សិក្ខាសាលានេះ គឺជាការបន្តកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមឆ្ពោះទៅរកការបង្កើតនិងអនុវត្តជាក់ស្ដែងនូវវិធានការធានាសិទ្ធិនារី និងលើកកម្ពស់តួនាទីរបស់នារីក្នុងការដោះស្រាយ ហានិភ័យ និងបញ្ហាប្រឈមដែលគំរាមកំហែងដល់សន្តិភាពជានិរន្តរនៃតំបន់។ អញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូ លោកស្រី Viky Ford អនុរដ្ឋមន្ត្រីចក្រភព អង់គ្លេសទទួលបន្ទុកតំបន់អាហ្វ្រិក អាមេរិកឡាទីន និងការាបៀន បាននិយាយថា ចក្រភពអង់គ្លេសសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការកសាងសេចក្តីព្រាងផែនការ សកម្មភាពជាតិអំពីស្ត្រី សន្តិភាព និងសន្តិសុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top