• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាអន្តរជាតិ “៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី៖ ក្រឡេកមើលឡើងវិញ និងឆ្ពោះទៅអនាគត”

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានរៀបចំសិក្ខាសាលាអន្តរជាតិដោយប្រធានបទ “៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី៖ ក្រឡេកមើលឡើងវិញ និងឆ្ពោះទៅមុខ”។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski

សិក្ខាសាលានេះមានគោលបំណងអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អូស្ត្រាលី (១៩៧៣-២០២៣) ប៉ុន្តែក៏ជាវេទិកាវិទ្យាសាស្ត្រសម្រាប់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការទូតទទួលស្គាល់ និងវាយតម្លៃឡើងវិញរយៈពេល ៥០ ឆ្នាំនៃទំនាក់ទំនងទ្វេភាគី កំណត់បញ្ហានានា ផ្លាស់ប្តូរនិងពិភាក្សាស្វែងរកដំណោះស្រាយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខជាមួយនឹងគោលដៅរួមក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗនិយាយដោយឡែក តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោកនិយាយរួម។ អញ្ជើញថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោកបណ្ឌិត Ta Minh Tuan អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានសង្កត់ធ្ងន់ថា៖

ក្រឡេកមកមើលប្រវត្តិសាស្រ្តវិញ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍ ជាបន្តបន្ទាប់។ ក្នុងឆ្នាំ ២០០៩ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ហើយត្រឹមតែ ៩ ឆ្នាំក្រោយមក ពោលគឺក្នុងឆ្នាំ ២០១៨ ទំនាក់ទំនងនេះត្រូវបានភាគីទាំងពីរឯកភាពគ្នាតម្លើងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ចាប់តាំងពីពេលនោះមក វៀតណាមកាន់តែមានឋានៈ និងតួនាទីដ៏សំខាន់ក្នុងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ហើយប្រទេសទាំងពីរវៀតណាមនិងអូស្ត្រាលីបានទទួលស្គាល់សារៈសំខាន់នៃប្រទេសនីមួយៗក្នុងគោលនយោបាយការបរទេស សន្តិសុខ និងសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានអះអាងថា ទំនាក់ទំនងអូស្ត្រាលី-វៀតណាមត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ខណៈដែលប្រទេសទាំងពីរមានចំណុចរួមជាច្រើន ជាពិសេសការចែករំលែកការប្តេជ្ញាចិត្តក្នុងការកសាងពិភពលោកកាន់តែល្អប្រសើរ ស្ថិរភាព សន្តិភាព ពឹងលើខ្លួនឯង និងវិបុលភាព ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានចាត់ទុកថាជាអាទិភាពជួរមុខរបស់រដ្ឋាភិបាលអូស្ត្រាលីផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។

Top