សិក្ខាសាលាអន្តរជាតិអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាពនៅតំបន់ទន្លេមេគង្គ
នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិ ២០១៦ KEI – SEI – LASS- RAC-VASS ដោយប្រធានបទ អនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាព (SDG) នៅអនុតំបន់ទន្លេមេគង្គ៖ រួមផ្សុំជាមួយការអភិវឌ្ឍន៍កសិកម្មទំនើប និងបង្កើនតួនាទីរបស់នារី។ ថ្លែងមតិនៅទីនេះ បណ្ឌិត Nguyen Quang Thuan ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ និងសង្គមកិច្ចវៀតណាម បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍន៍និរន្តរភាព ជាគោលដៅគន្លឹះ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ និងសន្យាអនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាព ( SDG) ២០៣០ ។ វៀតណាមត្រូវបានវាយតំលៃជាប្រទេសមួយក្នុងចំណោមប្រទេសអនុវត្តជោគជ័យគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDG) ដែលបង្កើតឡើងនូវការផ្លាស់ប្តូរថ្មីជាច្រើន ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម