• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាអន្តរជាតិស្តីពីសេដ្ឋកិច្ច ការអភិវឌ្ឍ ប្រកបដោយចីរភាព


សិក្ខាសាលានេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម  ការអភិវឌ្ឍប្រកបដោយចីរភាព​  ធនធាន និងបម្រែបម្រួលអាកាសធាតុ។

សិក្ខាសាលាអន្តរជាតិស្តីពីសេដ្ឋកិច្ច ការអភិវឌ្ឍ ប្រកបដោយចីរភាព

នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ មហាវិទ្យាល័យសេដ្ឋកិច្ច នៃសាកកលវិទ្យាល័យជាតិហាណូយបានរួមសហការជាមួយគ្រឹះស្ថានបោះពុម្ព Springer (អាល្លឺម៉ង់) រៀបចំសិក្ខាសាលាអន្តរជាតិសេដ្ឋកិច្ច ការអភិវឌ្ឍ ប្រកបដោយចីរភាព ដោយប្រធានបទ“ ការផ្លាស់ប្តូរជាសកលនិងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់​ខឿន​សេដ្ឋកិច្ចទើបលេចចេញថ្មីនៅអាស៊ី“។

សិក្ខាសាលានេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម  ការអភិវឌ្ឍប្រកបដោយចីរភាព​  ធនធាននិងបម្រែបម្រួលអាកាសធាតុ។ អ្នកជំនាញបានវាយតម្លៃថា នាបច្ចុប្បន្ន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងក្លាបំផុតនៃបម្រែបម្រួលអាកាសធាតុ។ នេះគឺជាគ្រោះអាសន្នមួយដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដូច្នេះហើយ ចាំបាច់ត្រូវយកចិត្តទុកដាក់ អនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីម្ចាស់ការទប់ទល់ផងដែរ។

អញ្ជើញថ្លែងនៅទីនេះ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Truc Le សកលវិទ្យាធិការមហាវិទ្យាល័យសេដ្ឋកិច្ចនៃ​សាកកលវិទ្យាល័យជាតិហាណូយបានសង្កត់ធ្ងន់ថា៖

“ការប្រែប្រួលអាកាសធាតុសកលពិតជាជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ វៀតណាមពិតជានឹងរងផលប៉ះពាល់។ វៀតណាមត្រូវប្រើប្រាស់ប្រភពកម្លាំងយ៉ាងធំធេងដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ហេតុដូច្នេះហើយ វៀតណាមគប្បីមានសម្លេងរួមក្នុងការវាយតម្លៃអំពីបម្រែបម្រួលអាកាសធាតុដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកយ៉ាងដូចម្ដេចផងដែរ”។

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

កាលពីថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃ​គ្រោះរញ្ជួយដីធំៗចំនួន​ពីរលើក នៅ​ក្នុង​ប្រទេសនេះកាលពីសប្តាហ៍មុន ដែលបណ្តាល​ឱ្យ​មនុស្សជិត ២៣០០ នាក់បាន​ស្លាប់ និងមនុស្សរាប់ពាន់នាក់ទៀត​នៅតែ​បាត់ខ្លួន។

Top