• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអាស៊ីសម្ដែងនូវការចាប់អារម្មណ៍ចំពោះការវិលត្រឡប់របស់បាល់ទាត់វៀតណាម

សារព័ត៌មានអាស៊ី បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះការវិល ត្រឡប់របស់បាល់ទាត់វៀតណាម ពេលដែលក្លឹប Nam Dinh និង គឺក្លឹប Hoang Anh Gia Lai បានបង្កើតឡើងការប្រកួតដ៏រស់រវើកដោយមានការ គាំទ្ររបស់ទស្សនិកជនចំនួន១ម៉ឺននាក់ នៅវគ្គប្រកួតជម្រុះពានរង្វាន់ National Cup ឆ្នាំ២០២០ កាលពីថ្ងៃទី២៣ឧសភា។

គេហទំព័រ Goal កំណែភាសាថៃបានពណ៌ នាការប្រកួតរវាង Nam Dinh និង Hoang Anh Gia Lai ជាពិធីជប់លៀងបាល់ទាត់ដ៏អស្ចារ្យមួយ (រូបថត៖ VPF)



គេហទំព័រនៃសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានបង្ហោះអត្ថបទសរសេរដោយវាយតម្លៃខ្ពស់ចំពោះគុណភាព ជំនាញនៃការប្រកួតនៅពហុកីឡាដ្ឋាន Thien Truong (ទីក្រុង Nam Dinh) ព្រមទាំងជូនដំណឹងបន្ថែមទៀតថា ពានរង្វាន់បាល់ទាត់អាជីពវៀតណាម (V-League) ឆ្នាំ២០២០នឹងវិលត្រឡប់ នាថ្ងៃទី៥ មិថុនា ខាងមុខ ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានចុះផ្សាយថា បាល់ទាត់វៀតណាមបាន វិលត្រឡប់វិញមកវិញតាមរយៈការប្រកួតដំបូងរវាង Nam Dinh និង Hoang Anh Gia Lai។ គួរឲ្យកត់សម្គាល់គឺគណៈចាត់តាំងបានអនុញ្ញាត ឲ្យអ្នកគាំទ្រចូលក្នុងពហុកីឡាដ្ឋានផ្ទាល់តែម្ដង។ ពោលគឺនេះជាការប្រកួតបាល់ទាត់ដំបូងគេដែលអនុញ្ញាតឲ្យអ្នកគាំទ្រចូលក្នុងពហុកីឡាដ្ឋានក្នុងរដូវកាលជំងឺឆ្លង Covid-19។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ Goal កំណែភាសាថៃបានពណ៌ នាការប្រកួតរវាង Nam Dinh និង Hoang Anh Gia Lai ជាពិធីជប់លៀងបាល់ទាត់ដ៏អស្ចារ្យមួយ ក្នុងកាលៈទេសៈដែល ការបន្ធូរបន្ថយនៃជំងឺឆ្លង Covid-19 នៅវៀតណាមបានជួយឲ្យបាល់ទាត់អាចវិលត្រឡប់វិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top