ទំនាក់ទំនងដ៏រស់រវើកជាមួយតំបន់អាមេរិកឡាទីនបាន
រួមចំណែកដល់ភាពជោគជ័យនៃការទូតវៀតណាមក្នុងឆ្នាំ ២០២៣
គឺជាចំណងជើងនៃអត្ថបទមួយដែលបានចេញផ្សាយនៅលើទំព័រអេឡិចត្រូនិក El Popular
(ប្រជាជន) ដែលជាទីភ្នាកងារបញ្ចេញមតិរបស់បក្សកុម្មុយនិស្តអ៊ុយរូហ្គាយ។
El Popular បានអះអាងថា
ក្នុងឆ្នាំកន្លងទៅទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្ដាប្រទេសអាមរិកឡាទីនរបស់វៀតណាមសម្រេចបានវឌ្ឍនភាពសំខាន់
និងលេចធ្លោ។ អត្ថបទកាសែតនេះបានសង្កត់ធ្ងន់ថា នេះគឺជាលទ្ធផលនៃដំណើរការអនុវត្តគោលមាគ៌ាការទូតព្រមៗគ្នា
និងទូលំទូលាយលើគ្រប់កាណាល់គឺកាទូតបក្ស ការទូតរដ្ឋ
និងការទូតប្រជាជនរបស់វៀតណាមដោយបំហាញពីការទូតដើមឫស្សី” ឫសគល់រឹងមាំនិងមែកប្រកបដោយភាពបត់បែន
ពោរពេញទៅដោយព្រលឹង ចរិតលក្ខណៈ អត្តសញ្ញាណ និងតម្លៃរបស់ប្រជាជាតិវៀតណាម។
ទីភ្នាក់ងារបញ្ចេញមតិរបស់បក្សកុម្មុយនិស្តអ៊ុយរូហ្គាយបានសង្កត់ធ្ងន់ថា
កាលពីឆ្នាំមុន ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបានបំពេញដំណើរទស្សនកិច្ចជាង ៤០
ទៅកាន់ប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភ្តិប្រពៃណី
ព្រមទាំងបានស្វាគមន៍ថ្នាក់ដឹកនាំជិត ៥០ រូបមកពីប្រទេស អង្គការអន្តរចាតិ បង្កើតការអភិវឌ្ឍថ្មី
ដែលមានគុណភាពក្នុងការងារកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ
រួមចំណែកលើកកម្ពស់ឋានៈ កិត្យានុភាពរបស់វៀតណាមនៅឆាកអន្តរជាតិ។
កាសែតបានដកស្រង់អំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh
Hue ទៅកាន់ប្រទេសគុយបា អាហ្សង់ទីន និងអ៊ុយរូហ្គាយ ចាប់ពីថ្ងៃទី ២២
ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ និងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham
Minh Chinh នៅកាន់ប្រេស៊ីលចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា
ឆ្នាំ ២០២៣។ កាសែតក៏បានសង្កត់ធ្ងន់ថា
វៀតណាមក៏បានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ដូចជា៖
ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández; អតីតប្រធានាធិបតីឈីលី លោកស្រី Michelle
Bachelet; រដ្ឋមន្ត្រីការបរទេស ប្រទេស El Salvador លោក Alexandra Hin Tinoco ជាដើម៕





