ព័ត៌មាន
សារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានអត្ថបទជាច្រើនស្តីពីវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ
កាសែតប្រចាំថ្ងៃ Juventud Rebelde បានពណ៌នាអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ជា “បទចម្រៀងវីរភាពដ៏ត្រច្រះត្រចង់” ហើយបានសង្កត់ធ្ងន់ថា លោកប្រធានហូជីមិញបានអះអាងថា “ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ” ហើយនៅថ្ងៃនេះ សេចក្តីប្រាថ្នានោះបានក្លាយជាការពិត។ ក្នុងអត្ថបទ “វៀតណាមជាគំរូដ៏ភ្លឺស្វាងសម្រាប់ ជនបដិវត្តន៍ និងប្រជាជាតិតស៊ូជុំវិញពិភពលោក” កាសែត Granma ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនិស្តគុយបា បានអះអាងថា ជ័យជំនះរបស់វៀតណាមគឺជាកម្លាំងចលករ សម្រាប់ចលនារំដោះជាតិពិភពលោក។ អត្ថបទសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម និងកម្លាំងមហាសាមគ្គីជនជាតិទាំងមូល គឺជាគន្លឹះនៃភាពជោគជ័យ។
កាសែត Nikkei Asia (ជប៉ុន) បានចុះផ្សាយអត្ថបទមួយរៀបរាប់អំពីបរិយាកាសនៃពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ដែលបានប្រារព្ធឡើងនៅទីក្រុងហូជីមិញ។
កាសែតអាហ្សង់ទីន Reporte Asia បានសង្កត់ធ្ងន់ថា ជ័យជំនះថ្ងៃទី ៣០ មេសា គឺជានិមិត្តរូបនៃសាមគ្គីភាព ស្មារតីប្រយុទ្ធវីរភាព សក្ខីភាពត្រច្រះត្រចង់ចំពោះវីរភាពបដិវត្តន៍វៀតណាម ឧត្តមភាពនៃស្មារតី និងបញ្ញារបស់ប្រជាជនវៀតណាម និងសមិទ្ធិផលដ៏អស្ចារ្យបំផុតនៃបុព្វហេតុរំដោះជាតិ និងរំដោះសង្គម ដែលដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ។
សារព័ត៌មានអូស្ត្រាលីបានចុះផ្សាយអត្ថបទ ផ្តល់ព័ត៌មានអំពីពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។ កាសែតអូស្ត្រាលី និង ABC បានពណ៌នាយ៉ាងលម្អិតអំពីពិធីអបអរសាទរ ការតុបតែងតាមដងផ្លូវ ចំនួនមនុស្សចូលរួមក្នុងក្បួនដង្ហែព្យុហយាត្រា និងប្រជាជនអមតាម ដងផ្លូវអបអរសាទរទិវាបុណ្យរបស់ប្រទេសជាតិ៕