ព័ត៌មាន
សារព័ត៌មានហុងគ្រី និងរ៉ូម៉ានី វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh
កាសែតអេឡិចត្រូនិក “ប្រជាជាតិហុងគ្រី” បានចុះផ្សាយអត្ថបទនាថ្ងៃទី
១៨ មករា ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនង “ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី” កំពុងអភិវឌ្ឍន៍យ៉ាងល្អលើគ្រប់វិស័យ;
កោតសរសើរអំពីសមិទ្ធិផលផ្លាស់ប្ដូរថ្មីរបស់វៀតណាម
ព្រមទាំងអះអាងពីស្មារតីហ៊ានគិត ហ៊ានធ្វើ” របស់រដ្ឋាភិបាលវៀតណាម
រួមចំណែកនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។
កាសែត MagyarNemzet
ច្បាប់ថ្ងៃទី ១៩ មករា បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា
"វៀតណាមបង្កើតឱកាសដ៏ធំធេង" ដោយអះអាងថា
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានអត្ថន័យដ៏សំខាន់ពិសេសចំពោះហុងគ្រី;
ឯកសារដែលបានចុះហត្ថលេខារវាងភាគីទាំងពីរនឹងបង្កើតឱកាសដ៏ធំធេងជាច្រើនសម្រាប់ការនាំចេញ
និងវិនិយោគចំពោះខឿនសេដ្ឋកិច្ចហុងគ្រី។កាសែត “ប្រជាជាតិហុងគ្រី”នាថ្ងៃទី ២០ មករា
បន្តចុះផ្សាយអត្ថបទស្រាវជ្រាវស៊ីជម្រៅក្រោមចំណងជើងថា “អឺរ៉ុបខាងកើត
និងអឺរ៉ុបកណ្តាលអាចរៀនសូត្រជាច្រើនពីវៀតណាម ដោយសង្កត់ធ្ងន់លើទំនាក់ទំនងប្រពៃណី
និងមិត្តភាពរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧៤ ឆ្នាំកន្លងទៅ
ដែលត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក
បន្តជានិន្នាការដែលភាគីទាំងពីរចាំបាច់ត្រូវជំរុញក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនាបច្ចុប្បន្ន។
កាសែតអេឡិចត្រូនិករ៉ូម៉ានីផ្សេងទៀតដូចជា៖
hotnews.ro,
ground.news, lumea.ro, ziarulprofit.ro ក៏បានចុះផ្សាយអត្ថបទ
និងព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅរ៉ូម៉ានីរបស់នាយករដ្ឋមន្ត្រីលោក Pham
Minh Chinh ទៅកាន់ប្រទេសរ៉ូម៉ានី ដោយសង្កត់ធ្ងន់ថា
វៀតណាមកាន់តែដើរតួនាទីដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕







