• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានហុងគ្រីស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសហុងគ្រី

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងធ្វើឱ្យទំនាក់ទំនងនយោបាយ និងការទូតកាន់តែស៊ីជម្រៅ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ កិច្ចសហប្រតិបត្តិការអប់រំ ការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគី។
ប្រព័ន្ធផ្សព្វផ្សាយហុងគ្រីរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម។ រូបថត៖ VOV

ក្នុងរយៈពេល២ថ្ងៃកន្លងទៅ សារព័ត៌មានហុងគ្រីបានចុះផ្សាយព័ត៌មានជាច្រើនដោយស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទៅកាន់ប្រទេសហុងគ្រី។ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយហុងគ្រីមួយចំនួន (ដូចជា ទីភ្នាក់ងារព័ត៌មានហុងគ្រី, index.hu, magyarnemzet.hu...) បានរាយការណ៍ថា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រីនាថ្ងៃទី ១៨ ខែមករា (ម៉ោងក្នុងតំបន់)។ កាសែតនានាបានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងហុងគ្រី និងវៀតណាម ហើយបានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងធ្វើឱ្យទំនាក់ទំនងនយោបាយ និងការទូតកាន់តែស៊ីជម្រៅ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ កិច្ចសហប្រតិបត្តិការអប់រំ ការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគី។ ប្រព័ន្ធផ្សព្វផ្សាយហុងគ្រីបានរាយការណ៍ថា ជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដោយផ្អែកលើកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងទសវត្សរ៍កន្លងមក និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ទិសដៅនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថានឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថានឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃទី ១៦ ខែកុម្ភថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

Top