• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានម៉ាឡេស៊ីវាយតម្លៃជាវិជ្ជមានចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី A.Ibrahim នៅវៀតណាម

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២២ និង ២៣ ខែកក្កដា សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Anwar Ibrahim និងភរិយាមកកាន់ប្រទេសវៀត ណាម (ថ្ងៃទី ២០ - ២១ ខែកក្កដា)។
ទិដ្ឋភាពទូទៅនៃជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម ជាមួយម៉ាឡេស៊ី និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anwar Ibrahim នៅវៀតណាម (រូបថត៖ VOV)

កាសែតម៉ាឡេស៊ីធំៗ ដូចជា New Straits Times, The Star, Malaysia Mail Malaysia Today សុទ្ធតែមានអត្ថបទទំព័រមុខដែលមានចំណងជើងលេចធ្លោ រួមជាមួយនឹងរូបភាពមិត្តភាពរវាងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នៅវិថីសៀវភៅនៃទីក្រុងហាណូយ (ថ្ងៃទី ២១ខែកក្កដា)។

កាសែត The New Straits Times បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើង ថា "រយៈពេល ៥ ទសវត្សរ៍នៃទំនាក់ទំនងការទូត៖ នាយករដ្ឋមន្ត្រី លោក Anwar ស្វែងរកទំនាក់ទំនងកាន់តែប្រសើរឡើងពីវៀតណាម" ខណៈដែលកាសែត The Star បានបោះពុម្ពអត្ថបទជាច្រើនដែលមានចំណងជើងដូចជា៖ "ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Anwar មកកាន់វៀតណាមមានគោលបំណងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ"; "នាយករដ្ឋមន្ត្រី Anwar៖ ម៉ាឡេស៊ីអាចរៀនពីបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍន៍ប្រទេស"...។

ទន្ទឹមនឹងនោះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្ត្រី Anwar Ibrahim បានសម្តែងការដឹងគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការគោរពរបស់វៀត ណាមចំពោះរូបលោកផ្ទាល់ និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី។ លោកបានវាយតម្លៃថា ដំណើរទស្សនៈកិច្ចបាននាំមកនូវលទ្ធផលវិជ្ជមាន និងបានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

ក្នុងពេលជាមួយគ្នានោះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI)  Utama Zafrul បានបញ្ជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរនៅមានធំធេងនៅឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

ប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នៅរសៀលថ្ងៃទី២២ ខែមករា មហាសន្និបាតជាតិលើកទី១៤ នៃបក្សកុម្មុយ និស្តវៀតណាម បានប្រកាសលទ្ធផល និងអនុម័តលើបញ្ជីឈ្មោះសមាជិក ដែលត្រូវបានជ្រើសរើសចូលទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។

Top