• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានបារាំងកោតសរសើរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ គេហទំព័រសារព័ត៌មានដ៏ល្បីល្បាញជាច្រើន របស់បារាំងដូចជា Le Monde Le Figaro Le Echos និងប៉ុស្តិ៍ទូរទស្សន៍អន្តរ ជាតិជាភាសាបារាំង TV5 Monde បានចុះផ្សាយជាបន្តបន្ទាប់នូវអត្ថបទ សរសេរ និងបទយកការណ៍ស្ដីពីប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៅវៀតណាម។

សារព័ត៌មានបារាំងសុទ្ធតែមានការចាប់អារម្មណ៍ចំពោះការដែលវៀតណាមជាប្រទេសមានចំនួនប្រជាជនជិត ១០០ លាននាក់ ស្ថិតជាប់នឹងប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងជំងឺ Covid-19 ក៏ប៉ុន្តែមានករណីឆ្លងវីរុស SARS-CoV-2 តែ ២៦៨ ករណីប៉ុណ្ណោះ ហើយគ្មានករណីស្លាប់ណាមួយ រហូតដល់បច្ចុប្បន្ន។ វៀតណាមបានក្លាយទៅជាគំរូក្នុងការប្រយុទ្ធប្រឆាំង Covid-19 លើទូទាំងពិភពលោក រួមទាំងចំពោះប្រទេសអឺរ៉ុបនានាផងដែរ។

សារព័ត៌មានបារាំងចាត់ទុកថា ជោគជ័យរបស់វៀតណាមគឺអាស្រ័យ ទៅលើការយល់ដឹងយ៉ាងហ្មត់ចត់អំពីជំងឺ Covid-19 តាំងពីគ្រាដំបូង។ បន្ទាប់ពីប្រទេសចិនប្រកាសករណីឆ្លងវីរុសដើមដំបូង វៀតណាមបានអនុវត្តភ្លាមៗនូវវិធានការជាច្រើនសំដៅរាំងខ្ទប់ការឆ្លងវីរុសដល់​សហគមន៍ ក្នុងនោះមានការសម្រេចចិត្តបិទព្រំដែនជាមួយចិន។ ទន្ទឹមនេះ វៀតណាមក៏ បានកំណត់ហើយធ្វើការតាមដានយ៉ាងដិតដល់បណ្ដាបុគ្គលឬក្រុមមនុស្សត្រូវឆ្លង វីរុសឬសង្ស័យឆ្លងវីរុសផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមចាត់ទុកអូស្ត្រាលីជាដៃគូសំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងនៅចំពោះមុខឱកាសថ្មីៗ ជាច្រើន ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវការលើកកម្ពស់បន្ថែមទៀត ដើម្បីឱ្យកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។

Top