• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានបរទេសសរសេរអំពីភាពជោគជ័យរបស់វៀតណាមក្នុងការទាក់ទាញដើមទុន FDI

ពន្យល់ពីភាពជោគជ័យក្នុងការទាក់ទាញដើមទុនវិនិយោគពីបរទេស អត្ថបទសរសេរនេះបានចាត់ទុកថា បណ្ដាគោលនយោបាយវិនិយោគដ៏រាក់ទាក់តំបន់ឧស្សាហកម្មនិងប្រភពពលករវ័យក្មេងយ៉ាងច្រើនសន្ធឹកសន្ធាប់ (៦០%នៃចំនួនប្រជាជន) បានជួយឲ្យ វៀតណាមក្លាយទៅជា គោលដៅគួរឲ្យទាក់ទាញចំពោះវិនិយោគិន។

ទិដ្ឋភាពនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Nexcon Vietnam ដែលមានដើមទុនវិនិយោគពីកូរ៉េខាងត្បូង។ (រូបថត៖ TTXVN)


គេហទំព័រ eurasiantimes.com នាពេលចុងក្រោយនេះទើបនឹងបាន បង្ហោះអត្ថបទសរសេរស្ដីពីភាពជោគជ័យរបស់វៀតណាមក្នុងការទាក់ទាញដើមទុនវិនិយោគពីបរទេស។ យោងតាមអត្ថបទនេះបានវាយតម្លៃថា វៀត ណាមបានលេចចេញដូចមជ្ឈមណ្ឌលមួយក្នុងការទាក់ទាញដើមទុនវិនិ យោគដោយផ្ទាល់ពីបរទេស (FDI)។ ក្នុងការរត់ប្រណាំងក្លាយទៅជា “សត្វខ្លានៃទ្វីបអាស៊ី” នោះដើមទុន FDI របស់វៀតណាមតែងតែស្រូបយកជាង ៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាអត្តាខ្ពស់បំផុតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ។

ពន្យល់ពីភាពជោគជ័យក្នុងការទាក់ទាញដើមទុនវិនិយោគពីបរទេស អត្ថបទសរសេរនេះបានចាត់ទុកថា បណ្ដាគោលនយោបាយវិនិយោគដ៏ រាក់ទាក់ តំបន់ឧស្សាហកម្ម និងប្រភពពលករវ័យក្មេងយ៉ាងច្រើនសន្ធឹក សន្ធាប់ (៦០%នៃចំនួនប្រជាជន) បានជួយឲ្យវៀតណាមក្លាយទៅជា គោលដៅគួរឲ្យទាក់ទាញចំពោះវិនិយោគិន។ ទោះបីជាក្នុងវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែមានកំណើនប្រកបដោយស្ថិរភាព ដោយ សាររដ្ឋាភិបាលបានអនុវត្តវិធានការលើកលែងពន្ធ ពន្យាពេលបង់ពន្ធនិងថ្លៃ ប្រើប្រាស់ដីធ្លីសម្រាប់សហគ្រាស ព្រមទាំងធ្វើវិសោធនកម្មនូវច្បាប់វិនិយោគហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម- សហភាពអឺរ៉ុប (EVFTA) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម   

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top