• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មាននិងមជ្ឈដ្ឋានធុរជនអាល្លឺម៉ង់វាយតម្លៃខ្ពស់លើឱកាសពី EVFTA


ពលករធ្វើការនៅក្នុងរោងចក្រស្បែកជើងមួយនៅវៀតណាម (រូបថត៖ TTXVN)
 

ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានឲ្យដឹងថា ពេលដែលកិច្ច ព្រម​ព្រៀង​នេះចូល​ជាធរ​មាន​ចាប់​ពី​ដើម​ខែសីហាខាង​មុខ EVFTA នឹងជួយ បង្កើន៤៤%នៃទំហំនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុបនាឆ្នាំ ២០៣០។
 ​
កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀត ណាម (EVFTA) នឹងមិនត្រឹមតែ ជួយ​វៀត​ណាម​ជំរុញ​ផលិតកម្មនិងការ នាំចេញប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់សហគ្រាសអឺរ៉ុបពង្រីក ទីផ្សារនៅ​ប្រទេស​អាស៊ីកំ​ពុងអភិវឌ្ឍនេះផងដែរ។ នេះជាការវាយតម្លៃរបស់ បណ្ដាទីភ្នាក់ងារសារព័ត៌​មាន​និង​ថ្នាក់​ដឹក​នាំ​សមាគមន៍​សហគ្រាសអាល្លឺម៉ង់បន្ទាប់ពីរដ្ឋសភាវៀតណាមបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើ កាលពីថ្ងៃទី​៨ មិថុនាកន្លងមក។
 
ទីភ្នាក់ងារ​សារព័ត៌មានអាល្លឺម៉ង់ DPA បានឲ្យដឹងថា ពេលដែលកិច្ច ព្រមព្រៀង​នេះចូល​ជាធរ​មាន​ចាប់​ពីដើម​ខែ​សីហាខាង​មុខ EVFTA នឹងជួយ បង្កើន៤៤%នៃទំហំនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុបនាឆ្នាំ២០៣០។
 
ចំណែក​ឯទីភ្នាក់ងារសារព័ត៌មាន DW បានចាត់ទុកថា EVFTA ជាកិច្ច ព្រមព្រៀង​ប្រកប​ដោយ​មហិច្ឆ​តាបំ​ផុត​របស់​ EU ជាមួយប្រទេសកំពុងអភិវឌ្ឍមួយ។
 
ក្នុងពេល​ជាមួយគ្នានោះ គេហទំព័រ Finanznachrichten បានដកស្រង់ សម្ដីរបស់អនុប្រធានសមា គមន៍លក់ដុំ ពាណិជ្ជកម្ម​បរទេសនិងសេវាកម្ម សហព័ន្ធអាល្លឺម៉ង់លោកស្រី Ines Kitzing ដែលបានវាយតម្លៃថា កិច្ចព្រម​ព្រៀង​ ខាងលើត្រូវបានធ្វើឡើង “ចំពេល” ដោយមិនត្រឹមតែបង្កើតកម្លាំង ចលករផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំង​ជាចម្លើយដ៏ច្បាស់លាស់ចំពោះ លទ្ធិគាំពារនិយមនៅក្រោមលេសនៃវិបត្តិ Covid-19 ទៀតផង៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top