ព័ត៌មាន
សារព័ត៌មានកម្ពុជាវាយតម្លៃអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម
កាសែតអេឡិចត្រូនិក ThmeyThmey បានចុះផ្សាយអត្ថបទអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក To Lam (រូបថតអេក្រង់)។ (រូបថត៖ TTXVN)
តាមការគ្រោងទុក ប្រធានរដ្ឋវៀតណាមលោក To Lam នឹងអញ្ជើញចូលគាល់ ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅព្រះបរមរាជវាំង។ ក្រៅពីនោះ មេដឹកនាំវៀតណាម នឹងជួបពិភាក្សាដាច់ ដោយឡែកជាមួយប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា សម្ដេច ឃួន សុដារី និង សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ សារព័ត៌មានកម្ពុជាបានធ្វើអត្ថាធិប្បាយថា ខ្លឹមសារនៃកិច្ចប្រជុំជាន់ខ្ពស់ក្នុង ដំណើរបំពេញទស្សនកិច្ចលើកនេះ គ្របដណ្តប់លើសកម្មភាពសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងស្មារតីអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕







