• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខ លិខិត និងសារអបអរសាទរជូនចំពោះថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម

នាក់ដឹកនាំបដិវត្តន៍គុយបា ឧត្តមសេនីយ៍ Raul Castro Cruz អបអរសាទរជូនចំពោះអគ្គលេខាបក្ស លោកតូ ឡឹម ដែលបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋ ដោយបញ្ជាក់ថា នេះគឺជាការទទួលស្គាល់ដ៏សក្តិសមនៃភក្ដីភាពដាច់ខាតចំពោះបដិវត្តន៍ និងសមត្ថភាពភាពជាអ្នកដឹកនាំ ដើម្បីបន្តដឹកនាំប្រជាជាតិវៀតណាមដ៏អង់អាចក្លាហាននៅលើមាគ៌ាឆ្ពោះ កសាងសង្គមនិយមដោយជោគជ័យ។

លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា ក្នុងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រតិភូរដ្ឋសភានីតិកាលទី១៦ អញ្ជើញជូនផ្កាអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

ក្នុងឱកាសដែលលោកតូ ឡឹម អគ្គលេខានៃគណៈកម្មាធិការ បក្សកុម្មុយនិស្តវៀតណាម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ឡេ មិញ ហ៊ឹង ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ត្រឹន ថាញ់ មិន ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងគណបក្សនយោបាយមួយចំនួន ដូចជា ប្រទេសគុយបា ប្រ៊ុយណេ សិង្ហបុរី ថៃ ទីម័រខាងកើត អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ឈីលី ស៊ុយអែត ហុងគ្រី និងអង្គការអន្តរជាតិនានា បានផ្ញើសារទូរលេខ សំបុត្រ និងសារអបអរសាទរ។

លោក ឡេ មិញ ហ៊ុឹង ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ (រូបថត៖ VNA)

ថ្នាក់ដឹកនាំបដិវត្តន៍គុយបា ឧត្តមសេនីយ៍ Raul Castro Cruz អបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក​តូ ឡឹម ដែលបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋ ដោយបញ្ជាក់ថា នេះគឺជាការទទួលស្គាល់ដ៏សក្តិសមនៃភក្ដីភាពដាច់ខាតចំពោះបដិវត្តន៍ និងសមត្ថភាពភាពជាអ្នកដឹកនាំ ដើម្បីបន្តដឹកនាំប្រជាជាតិវៀតណាមដ៏អង់អាចក្លាហាននៅលើមាគ៌ាឆ្ពោះ កសាងសង្គមនិយមដោយជោគជ័យ។

លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Diaz Canel បានសម្តែងទំនុកចិត្តថា ក្នុងឋានៈជាអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នឹងបន្តដឹកនាំវៀតណាមឱ្យរីកចម្រើនឥតឈប់ឈរនៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ។

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ស្បថចូលកាន់តំណែង (រូបថត៖ VOV)

ស៊ុលតង់នៃប្រទេសប្រ៊ុយណេដារូសាឡឹម លោក Haji Hassanal Bolkiah បានអះអាងថា ការបោះឆ្នោតជ្រើសតាំងអគ្គលេខាបក្ស លោក តូ ឡឹម កាន់តំណែងជាប្រធានរដ្ឋ គឺជាសក្ខីភាពនៃការរួមចំណែកដ៏យូរអង្វែងរបស់លោកអគ្គលេខាបក្ស ហើយបានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ប្រទេសវៀតណាមនឹងបន្តរីកចម្រើននៅក្នុងឆ្នាំខាងមុខ៕

តាម vovworld.vn/km-KH

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួតអូឡាំព្យាដរូបវិទ្យាអាស៊ីលើកទី ២៦

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួតអូឡាំព្យាដរូបវិទ្យាអាស៊ីលើកទី ២៦

ជាមួយនឹងលទ្ធផលនេះ វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានពិន្ទុខ្ពស់បំផុត និងស្ថិតនៅក្នុងក្រុមចំនួន ៥ ដែលសិស្សដែលចូលរួមទាំងអស់បានឈ្នះមេដាយ។

Top